×

CBS Fantasy League៖ កីឡាករសំខាន់ៗដែល Managers នានា គួរតែទិញចូលឱ្យមាននៅក្នុងក្រុម

ការប្រកួតលីគកំពូលអង់គ្លេស នឹងត្រលប់មកវិញហើយចុងសប្ដាហ៍នេះ ហើយ Managers នានាគួរពិចារណាទិញយកកីឡាករដែលបានរៀបរាប់នូវខាងក្រោមនេះ។ កីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ កីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច និងកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេ គួរតែមាននៅក្នុងក្រុម PL Fantasy ។

កំពូលកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេទាំងបី រួមមាន, កីឡាករ Jamie Vardy (៦គ្រាប់) របស់ក្រុម Leicester City, កីឡាករ Mohamed Salah (៦គ្រាប់) របស់ក្រុម Liverpool, និង កីឡាករ Michail Antonio (៥គ្រាប់) របស់ក្រុម West Ham United ។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Abdoulaye Doucouré (៣ដង) របស់ក្រុម Everton និងកីឡាករ Gabriel Jesus (៣ដង) របស់ក្រុម Manchester City។

កំពូលកីឡាករអ្នកចាំទីទាំងបី ដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Karl Darlow របស់ក្រុម Newcastle United, កីឡាករ Illan Meslier របស់ក្រុម Leeds United, និង កីឡាករ Ben Foster របស់ក្រុម Watford៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង