×

Barcelona ចង់បាន Raheem Sterling ទុកជំនួស Ousmane Dembele

មានការរាយការណ៍ថា ក្លិប Barcelona កំពុងសម្លឹងចង់បានខ្សែបម្រើ Raheem Sterling របស់ Man City ទុកជំនួសខ្សែបម្រើ Ousmane Dembele ។

អនាគតរបស់ Dembele ទំនងជាមិនប្រាកដប្រជានោះទេ ខណៈដែលសុពលភាពកុងត្រារបស់គេ ត្រូវផុតនៅចុងខែមិថុនាខាងមុខ ហើយក្លិប ក៏ទំនងជាចង់ឱ្យគេចាកចេញ ក្រោយបង្ហាញទម្រង់លេងមិនសូវល្អ និងតែងតែមានបញ្ហារបួសជាបន្តបន្ទាប់។
ជំនួសមកវិញក្រុមអ្នកមានបុណ្យបានបង្វែរការចាប់អារម្មណ៍កីឡាករមួយរូបផ្សេងទៀតគឺ Raheem Sterling របស់ក្លិប Man City ។

អនាគតរបស់ Raheem Sterling នៅទឹកដី Etihad ក៏មិនច្បាស់លាស់ដែរ ដោយរូបគេអាចនឹងផ្ទេរចេញនៅខែមករាខាងមុខនេះ។ លោក Pep Guardiola មានជម្រើសច្រើន ហើយ Sterling មិនសូវបានលេងដូចរដូវកាលមុននោះឡើយ។

សូមបញ្ជាក់ថា Sterling សល់សុពលភាពកុងត្រារយៈពេល ២ ឆ្នាំជាមួយ Man City ដោយបានបង្ហាញខ្លួន ៣០២ ប្រកួត រកបាន ១១៥ គ្រាប់និង Assist ៨៨ លើក។ គោលដៅបន្ទាប់ដែលគេអាចផ្ទេរទៅចូលរួមក្រៅពី Barcelona ក៏មានក្លិប Newcastle United និង Arsenal នៅក្របខណ្ឌ Premier League ដូចគ្នាផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង