×

Man City នឹងប្រជុំពីការទិញ Erling Haaland ក្នុងតម្លៃ ៦៤លានផោន

ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចចរចាជាផ្លូវការ ជាមួយភ្នាក់ងារកំពូល លោក Mino Raiola នាខែមករាខាងមុខ ជុំវិញការចុះហត្ថលេខាលើកីឡាករ Erling Haaland ក្នុងតម្លៃទិញផ្តាច់ ៦៤លានផោន។

ក្រុមតោខៀវ Chelsea គឺជាក្លិបអង់គ្លេសដំបូងគេ ដែលបានចាប់អារម្មណ៍លើ Haaland ចាប់តាំងពីគេបានចូលរួមជាមួយ Borussia Dortmund នៅពេលដែលពួកគេ បានធ្វើការពិភាក្សាក្រៅផ្លូវការជាមួយក្លិបនៅ Bundesliga កាលពីដើមរដូវក្តៅនេះ។

ទោះយ៉ាងណាក៏ដោយ ក្រុមតោខៀវទទួលចម្លើយថា Haaland នឹងមិនត្រូវបានលក់ក្នុងតម្លៃណាក៏ដោយ ព្រោះពួកគេ បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅ Romelu Lukaku របស់ Inter Milan ក្នុងតម្លៃកំណត់ត្រាក្លិប ៩៧,៥ លានផោន។

ឥឡូវនេះ Man City បានដាក់គោលដៅរបស់ពួកគេនៅលើ Haaland ហើយឪពុករបស់គេ ឈ្មោះ Alf-Inge Haaland ដែលមានទំនាក់ទំនងជាមួយក្រុមមេឃខៀវ អាចដើរតួសំខាន់នៅក្នុងការសម្រេចចិត្តនៅពេលបញ្ចុះបញ្ចូលគេឱ្យផ្លាស់ទៅកីឡដ្ឋាន Etihad ។

ឪពុករបស់ Haaland ដែលមានវ័យ៤៨ឆ្នាំ ធ្លាប់លេងឱ្យក្រុម Man City ចន្លោះឆ្នាំ ២០០០ និង ២០០៣ មានន័យថា គាត់មានទំនាក់ទំនងល្អនៅទីក្រុង Manchester ។

យោងតាមកាសែត The Times បច្ចុប្បន្ន Man City នឹងចូលតុពិភាក្សាជាមួយលោក Raiola ភ្នាក់ងាររបស់ Haaland នៅដំណាច់ឆ្នាំនេះ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង