ការប្រកួតក្របខណ្ឌ Premier League រដូវកាល២០២១-២០២២ នឹងត្រឡប់មកវិញហើយចុងសប្ដាហ៍នេះ។ ជាការពិត Managers ភាគច្រើន ផ្ដោតលើខ្សែប្រយុទ្ធ និងខ្សែបម្រើ សម្រាប់ការស្វែងរកពិន្ទុសរុបប្រចាំសប្ដាហ៍ ប៉ុន្តែអ្នកចូលរួមលេង CBS Fantasy League មិនគួរមើលរំលងខ្សែការពារទាំង៥នាក់ដែលស្ថិតនៅក្លិបកម្រិតមធ្យមៗ និងមានតម្លៃខ្លួនធូរនោះឡើយ ដូចដែលក្រុមការងារ CBS Sport នឹងបង្ហាញនៅខាងក្រោម។
កីឡាករ Pontus Jansson របស់ក្លិប Brentford តម្លៃ (£4.6m) បានចម្រាញ់ ៣៨ ពិន្ទុ សម្រាប់ក្រុមរបស់ Managers ដែលបានជ្រើសរើសរូបគេតាំងពីដើមរដូវកាលមកដល់សប្ដាហ៍ទី៧។ នៅក្លិបជាមួយគ្នា ខ្សែការពារ Ethan Pinnock តម្លៃ (£4.6m) បានចម្រាញ់ ៣៨ ពិន្ទុផងដែរ។
ចំណែកខ្សែការពារ Shane Duffy របស់ Brighton រកបាន ៣៥ ពិន្ទុ ហើយមានតម្លៃធូរទៀត ពោលគឺ (£4.3m) ប៉ុណ្ណោះ។ កីឡាករ Matthew Cash របស់ Aston Villa (£5.1m) ចម្រាញ់បាន ៣០ពិន្ទុ គិតមកទល់ពេលនេះ។
ជាចុងក្រោយ ខ្សែការពារ Tyrone Mings របស់ Aston Villa ដដែល (£5.0m) រកបាន ២៩ពិន្ទុ សម្រាប់ Managers ដែលទុកចិត្តលើរូបគេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕