×

Premier League៖ Claudio Ranieri មិនព្រួយបារម្ភពីការបណ្តេញចេញទេ ទោះដឹងថា Watford ឧស្សាហ៍ប្ដូរគ្រូក៏ដោយ

លោក Claudio Ranieri បានអះអាងថា លោកមិនមានការព្រួយបារម្ភពីវប្បធម៌របស់ Watford ក្នុងការបណ្តេញអ្នកចាត់ការនោះទេ ព្រោះវាជារឿងធម្មតានៅក្នុងបាល់ទាត់នៅប្រទេសអ៊ីតាលីដែលជាប្រទេសកំណើតរបស់គាត់។

អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea ដែលមានអាយុ ៧០ឆ្នាំនៅសប្តាហ៍ក្រោយ បានជំនួសលោក Xisco Munoz នៅពេលគាត់ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ដែលគាត់ត្រូវបានក្រុម Fulham បណ្តេញចេញ ខណៈពួកគេបានបរាជ័យក្នុងឆ្នាំ២០១៨-១៩ ប៉ុន្តែបាននិយាយថា គាត់ជឿជាក់ថាគាត់អាចរក្សា Watford នៅក្របខណ្ឌលីគកំពូលអង់គ្លេសបានបន្តទៀត នៅរដូវកាលក្រោយ។

លោក Ranieri បានដឹកនាំក្រុម Leicester City ដែលត្រូវបានគេចាត់ទុកថាជាក្រុមដែលត្រូវកាត់ចោលនៅឆ្នាំ២០១៥ ហើយបាននាំឱ្យពួកគេឈ្នះពានរង្វាន់លីគកំពូលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែគាត់បានចាត់ទុកវាជារឿងនិទានដែលបានកើតឡើងក្នុងមួយសតវត្សរ៍ម្ដងតែប៉ុណ្ណោះ។

ការផ្លាស់ប្តូរអ្នកចាត់ការនៅកីឡដ្ឋាន Vicarage Road មានភាពញឹកញាប់ ហើយ Ranieri បានក្លាយជាអ្នកចាត់ការទី៦ របស់ Watford ក្នុងរយៈពេលតែជាងពីរឆ្នាំ និងទី១៥ ចាប់តាំងពីគ្រួសារ Pozzo បានទិញក្លិបនេះក្នុងឆ្នាំ២០១២។

ប៉ុន្តែលោក Ranieri ដែលទទួលតំណែងជាអ្នកចាត់ការលើកទី២២ក្នុងអាជីព បានថ្លែងថា៖ “នៅអ៊ីតាលី វាជារឿងធម្មតាទេ ប៉ុន្តែក៏នៅប្រទេសអង់គ្លេស វានឹងដូចគ្នាបន្តិចម្តង ៗ មិនត្រឹមតែនៅ Watford ទេ”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង