×

Fabinho និង Alisson ថានឹងអវត្តមានក្នុងជំនួបទល់នឹង Watford ដែលនឹងផ្សាយនៅ MyTV

Fabinho អះអាងថា រូបគេនិងមិត្តរួមក្រុម អ្នកចាំទី Alisson ទំនងជាមិនមានវត្តមានសម្រាប់ Liverpool ក្នុងដំណើររបស់ពួកគេទៅកាន់ Watford នោះទេ។

ការប្រកួតរវាង Watford ទល់នឹង Liverpool សប្ដាហ៍ទី៨ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខដោយស្ថានីយទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ នាទីតទៅ។

ថ្លែងមុនការប្រកួតជម្រុះ World Cup របស់ប្រេស៊ីល ទល់នឹងអ៊ុយរុយហ្គាយ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ខ្សែបម្រើរូបនេះ បាននិយាយថា គេគិតថាមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការប្រកួតទាំងពីរនេះទេ។

Fabinho បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំជឿជាក់ថាការប្រកួតលើកដំបូង (Liverpool) ទល់នឹង Watford នឹងពិបាកសម្រាប់ពួកយើង មែនថា Alisson ឬខ្ញុំផ្ទាល់ទេ”។

“ការប្រកួតជាមួយអ៊ុយរុយហ្គាយនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រពេញមួយយប់នៅទីនោះ (ចក្រភពអង់គ្លេស) ហើយការប្រកួតជាមួយ Watford នឹងនៅម៉ោង ១២:៣០នាទី (ថ្ងៃសៅរ៍) ។ ជាមួយនឹងអ្វីទាំងអស់ដែលពាក់ព័ន្ធការធ្វើដំណើរ ខ្ញុំមិនដឹងថា តើយើងនឹងមានពេលវេលាប៉ុន្មានរវាងការប្រកួតមួយនិងការប្រកួតមួយទេ។

“ខ្ញុំជឿថាយើងនឹងមិនអាចលេងបានទេ។ យើងក៏នឹងត្រូវដាក់ឱ្យ នៅដាច់ពីគេដែរ ប៉ុន្តែក្លិបកំពុងសិក្សាថា តើយកល្អ ពួកយើងគួរទៅប្រទេសអេស្ប៉ាញដើម្បីទៅជួបក្រុម Atletico និង ដាក់ឱ្យនៅដាច់ពីគេតែម្ដង ដោយមិនចាំបាច់ស្នាក់នៅសណ្ឋាគារក្នុងប្រទេសអង់គ្លេសឡើយ។”

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Roberto Firmino នឹងមិនប្រឈមមុខនឹងបញ្ហាដូចមិត្តរួមក្រុម Liverpool របស់គាត់ឡើយ ដោយសារមិនជាប់ជម្រើសជាតិ។

Thiago Silva របស់ Chelsea, Douglas Luiz របស់ Aston Villa, Gabriel Jesus និង Ederson របស់ Manchester City, Raphinha របស់ Leeds United និង Fred និង Edinson Cavani របស់ Manchester United នឹងរងផលប៉ះពាល់ដោយសារការប្រកួតរបស់ប្រេស៊ីលទល់នឹងអ៊ុយរុយហ្គាយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង