Newcastle លេងការប្រកួតដំបូងរបស់ពួកគេនៅឯកីឡដ្ឋាន St. James ‘Park បន្ទាប់ពីលោក Mike Ashley បានលក់ក្លិបនេះទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតអំឡុងពេលសម្រាកអន្តរជាតិ។ ការផ្លាស់ប្តូរនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងពីម្ចាស់ក្លិបផ្សេងៗនិងអ្នកគាំទ្រក្លិបគូប្រជែងនានានៅក្របខ័ណ្ឌ Premier League ប៉ុន្តែអ្នកគាំទ្រក្រុមម្ចាស់ផ្ទះភាគច្រើនបានស្វាគមន៍ការវិនិយោគនេះ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតក្នុងខែកញ្ញាដ៏សែនវេទនា ក្រុមមាន់ខ្នាយមាស Tottenham បានចាប់ផ្តើមតុលាខែនេះជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Aston Villa ។ ក្រុម Spurs បានឈ្នះ ៥ លើកក្នុងចំណោមការធ្វើដំណើរ ៧ លើកចុងក្រោយរបស់ពួកគេទៅកាន់កីឡដ្ឋាន St. James Park ដូច្នេះនឹងមានទំនុកចិត្តក្នុងការទទួលជ័យជម្នះជាបន្តបន្ទាប់នោះ។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Newcastle ដែលអាចប្រើប្រព័ន្ធលេង ៤-១-៤-១ ៖ Karl Darlow (GK), Javier Manquillo (DL), Federico Fernández (DC), Ciaran Clark (DC), Matt Ritchie (DR), Sean Longstaff (DMC), Allan Saint-Maximin (MC), Joseph Willock (MC), Isaac Hayden (MC), Joelinton (MC), Dwight Gayle (FW)
ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Tottenham Hotspur ដែលអាចប្រើប្រព័ន្ធលេង ៤-២-៣-១ ៖ Hugo Lloris (GK), Sergio Reguilón (DL), Eric Dier (DC), Joe Rodon (DC), Japhet Tanganga (DR), Pierre-Emile Højbjerg (DMC), Oliver Skipp (DMC), Son Heung-Min (AML), Tanguy Ndombele (AMC), Lucas Moura (AMR), Harry Kane (FW)
Tottenham Hotspur បានរបូតគ្រាប់បាល់យ៉ាងតិច២គ្រាប់ ក្នុង៦ប្រកួតក្នុងចំណោមការប្រកួតក្រៅដី ៧ លើកចុងក្រោយ។ Newcastle បរាជ័យ ៧ ប្រកួតចុងក្រោយរបស់ពួកគេនៅ Premier League។
Newcastle គឺជាក្រុមមួយក្នុងចំណោមក្រុមចំនួន ៤ ដែលមិនទាន់ឈ្នះការប្រកួតលីគនៅរដូវកាលនេះ ហើយកំណត់ត្រានេះអាចបន្តនៅថ្ងៃអាទិត្យនេះ ជាពិសេសជាមួយនឹងការរំពឹងទុកជាបន្តបន្ទាប់ជុំវិញអនាគតរបស់គ្រូបង្វឹក Steve Bruce នៅក្លិបNewcastleនៅបន្ដទៀតឬត្រូវបណ្ដេញចេញ។
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Newcastle ០-៣ Tottenham Hotspur ។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!