សម្រាប់សប្ដាហ៍ទី៨ ក្រុម Chelsea នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Brentford នៅកីឡដ្ឋាន Brentford community Stadium ខណៈក្រុម Manchester United នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Leicester City នៅកីឡដ្ឋាន King Power ។
មុនការប្រកួតនេះ អ្នកគាំទ្ររបស់ក្លិបទាំងពីរ លោក ពៅ វិវឌ្ឍន៍ អ្នកគាំទ្ររបស់ក្រុមតោខៀវ Chelsea និងលោក ង៉េត វណ្ណៈ អ្នកគាំទ្ររបស់ Man Utd បានប្រាប់ពិធីករ និងពិធីការិនីរបស់យើងក្នុងកម្មវិធី CBS Fanzone ពីការព្យាករលទ្ធផលសម្រាប់ការប្រកួតនេះ។
លោក ពៅ វិវឌ្ឍន៍ បានព្យាករថា ក្រុមតោខៀវ Chelsea អាចនឹងយកឈ្នះ Brentford ក្នុងលទ្ធផល ០-២ ។
ចំណែកលោក ង៉េត វណ្ណៈ បានព្យាករ ក្រុមបិសាចក្រហម Man Utd នឹងយកឈ្នះ Leicester ក្នុងលទ្ធផល ១-៣ ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕