×

Premier League៖ តំណែងរបស់លោក Ole Gunnar Solskjaer នឹងនៅតែមានសុវត្ថិភាព ទោះដឹកនាំមិនសូវបានល្អក៏ដោយ

តំណែងរបស់លោក Ole Gunnar Solskjaer ជាអ្នកចាត់ការ Manchester United នឹងនៅមានសុវត្ថិភាពដដែល បើទោះបីជាលោកដឹកនាំក្រុមមិនសូវបានល្អក៏ដោយ។

ជាការពិតណាស់ ចាប់តាំងពីពាក់កណ្តាលនៃខែកញ្ញាមក ក្រុម Man Utd តែងតែទទួលរងនូវការបរាជ័យជារៀងរហូតនៅក្នុងក្របខណ្ឌ Premier League ។ តួយ៉ាង ពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City រហូតដល់លទ្ធផល ៤-២ ។

បើយោងទៅតាមសារកាសែត The Athletic បានចុះផ្សាយឱ្យដឹងថា ក្លិប Man Utd នៅតែគាំទ្រឱ្យលោក Solskjaer បន្តដឹកនាំក្រុម ហើយគ្មានគម្រោងចង់យកគ្រូណាផ្សេងមកជំនួសទេ។ លើសពីនេះទៅទៀត ក្លិបក៏បានបញ្ជាក់ថា លោក Solskjaer មានគុណសម្បត្តិច្រើនសម្រាប់ក្រុម ចាប់តាំងពីថ្ងៃដែលលោកមកដឹកនាំមកម្ល៉េះ អ៊ីចឹងហើយទើបក្លិបគ្មានគម្រោងក្នុងការបណ្តេញលោកចេញទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង