×

Greenwood និង Saka មានឈ្មោះប្រជែងពាន Golden Boy ឆ្នាំ២០២១

ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Mason Greenwood និងតារាឆ្នើមក្រុម Arsenal កីឡាករ Bukayo Saka និង William Saliba ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខភាពទាំង ២០ រូបចុងក្រោយ សម្រាប់ប្រជែងពានរង្វាន់ Golden Boy ឆ្នាំ ២០២១នេះ។

ជាក់ស្តែងមានតែកីឡាករឆ្នើមអាយុក្រោម ២១ឆ្នាំ ដែលស្ថិតនៅក្នុងលីគកំពូលរបស់អឺរ៉ុបប៉ុណ្ណោះ ដែលមានសិទ្ធិអាចប្រកួតប្រជែងយកពានរង្វាន់មួយនេះបាន ខណ:កាលពីឆ្នាំចាស់ ខ្សែប្រយុទ្ធ Erling Haaland គឺជាម្ចាស់ពានរង្វាន់នេះ។

គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះបេក្ខភាពកីឡាករទាំង ១០០ នាក់ដំបូង ត្រូវបានបង្ហាញកាលពីខែមិថុនា ហើយឥឡូវនេះជម្រុះមកសល់បេក្ខភាពត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ស្របពេលម្ចាស់ពានរង្វាន់នេះ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ។

សូមបញ្ជាក់ថា ឆ្នាំ២០២១នេះ ក្រៅពីកីឡាករទាំង២ ក៏មានកីឡាករល្បីឈ្មោះផ្សេងទៀតដូចជា Pedri របស់ FC Barcelona , Jude Bellingham របស់ BVB ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង