×

Arsenal មើលឃើញ Luka Jovic ដែលអាចជំនួស Lacazette បាន

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានកំណត់យកកីឡាករ Luka Jovic របស់ក្រុម Real Madrid ថាជាអ្នកជំនួសដ៏ល្អបំផុតម្នាក់ សម្រាប់កីឡាករ Alexandre Lacazette ។

ជាក់ស្តែង Lacazette មានការរំពឹងជាច្រើនថាអាចចាកចេញពីកីឡដ្ឋាន Emirates Stadium នៅពេលកិច្ចសន្យាបច្ចុប្បន្នត្រូវផុតកំណត់ នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខ ហើយក្រុម Arsenal ក៏កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីស្វែងរកជម្រើសថ្មី ដើម្បីមកជំនួសតំណែងមួយនេះវិញផងដែរ ។ ដោយឡែក កីឡាករ ខ្សែប្រយុទ្ធDominic Calvert-Lewin ត្រូវបានគេគិតថានឹងស្ថិតនៅលើរ៉ាដារបស់ក្រុមកាំភ្លើងធំដូចគ្នាសម្រាប់រដូវក្តៅខាងមុខនេះ ប៉ុន្តែពួកគេអាចនឹងជួបភាពពិបាកខ្លាំង ដើម្បីទាក់ទាញខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ឲ្យចាកចេញពីក្លិប Everton ។

យ៉ាងណាមិញ ការដែលក្លឹបចាប់អារម្មណ៍ Luka Jovic នោះព្រោះតែកីឡាកររូបនេះមានបំណងចង់ចាកចេញពី Real Madrid ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដែរ ដែលនោះមានន័យថានៅទីផ្សារខែមករាខាងមុខនេះ ការផ្ទេរមួយអាចនឹងកើតមានឡើង ចំពេលក្រុម Arsenal ក៏ត្រៀមលក់ចេញ Lacazette ដូចគ្នា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង