×

Ole ប្រាប់ Rashford ឱ្យផ្ដល់អាទិភាពលើបាល់ទាត់ ស្របពេលដែលខ្លួនដឹកនាំមិនល្អនៅប៉ុន្មានប្រកួតចុងក្រោយ

Marcus Rashford បានជាសះស្បើយពីរបួស និងបានត្រឡប់មករកគ្រាប់បាល់សាជាថ្មីសម្រាប់ក្រុមបិសាចក្រហម Manchester United ទល់នឹង Leicester City ប៉ុន្តែគេមិនអាចរារាំងក្រុមបិសាចក្រហមមិនឱ្យចាញ់ក្រុម Leicester City ៤-២ នៅកីឡដ្ឋាន King Power កាលពីរសៀលថ្ងៃសៅរ៍ បានឡើយ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលបានចាប់ផ្តើមរដូវកាលថ្មីបន្ទាប់ពីវះកាត់ស្មា បានស៊ុតគ្រាប់បាល់តាមស្មើ ២-២ ប៉ុន្តែគ្រាប់បាល់ចុងម៉ោងពីរគ្រាប់របស់ Jamie Vardy និង Patson Daka បានឆក់យក ៣ពិន្ទុសម្រាប់ក្រុមម្ចាស់ផ្ទះ។

ទោះយ៉ាងណាក៏ដោយ មានពាក្យចេញពីមាត់របស់អ្នកចាត់ការទូទៅ ពោលគឺលោក Ole Gunnar Solskjaer នៅក្រៅទីលាន ដែលត្រូវបានគេគិតថា វាមានឥទ្ធិពលទៅលើ Rashford ។

Rashford បានទទួលការកោតសរសើរលើការងារក្រៅទីលានរបស់គេ ដោយបានផ្ដួចផ្ដើមគម្រោងផ្ដល់អាហារជូនដល់កុមារនៅតាមសាលារៀនដោយឥតគិតថ្លៃ និងជាគំរូសម្រាប់កុមារទូទាំងពិភពលោក។ ទោះយ៉ាងណា សម្រាប់លោក Solskjaer អ្នកចាត់ការរបស់ក្រុមបិសាចក្រហម បាននិយាយបែបនេះថា៖ “គាត់កំពុងឈានចូលវ័យដ៏ល្អបំផុតសម្រាប់កីឡាករបាល់ទាត់ ហើយគាត់មានបញ្ហាប្រឈមនៅទីនេះ នៅ Manchester United ហើយគាត់មានការប្រកួតប្រជែងដើម្បីលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស”។

“Marcus បានធ្វើរឿងគួរឱ្យសរសើរ និងអស្ចារ្យ ប៉ុន្តែឥឡូវនេះ គាត់ប្រហែលជាត្រូវផ្ដល់អាទិភាពសម្រាប់បាល់ទាត់របស់គាត់វិញ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង