ក្រុមកំពូលតារាងទាំង១០ក្នុងលីគកំពូលអង់គ្លេសរដូវកាល ២០២១-២០២២ ត្រឹមសប្តាហ៍ទី៨ រួមមាន Chelsea, Liverpool, Manchester City, Brighton Hove Albion, Tottenham Hotspur, Manchester United, West Ham United, Everton , Brentford, Tottenham Hotspur, និង Wolverhampton Wanderers។
ពិន្ទុមានការប្រដេញគ្នាខ្លាំងមែនទែន ដោយគម្លាតពិន្ទុពីលេខ១ទៅលេខ១០ ត្រឹម៧ពិន្ទុប៉ុណ្ណោះ ក្រុមលេខ១តោខៀវ Chelsea មាន១៩ពិន្ទុ ខណៈពេលដែលក្រុមលេខ២ Liverpool មាន១៨ពិន្ទុ ខុសគ្នាតែមួយពិន្ទុតែប៉ុណ្ណោះ។
ក្រុមតោខៀវ Chelsea រក្សាតំណែងលេខ១ក្នុងកំពូលតារាង Premier League បន្ទាប់ពីយកឈ្នះក្រុម Brentford ក្នុងលទ្ធផលបច្ចេកទេស ១ទល់នឹងសូន្យ ខណៈដែលក្រុមយក្សផ្សេងៗទៀត ដូចជា Watford 0៖៥ Liverpool, Manchester City ២៖០ Everton, Leicester City ៤៖២ Manchester United និង Newcastle United ២៖៣ Tottenham Hotspur។
ការប្រកួតក្នុងសប្តាហ៍ទី៨ មានតែក្រុម Newcastle United ប៉ុណ្ណោះដែលមានកីឡាករម្នាក់ទទួលបានកាតក្រមពេលប៉ះនឹងក្រុម Tottenham Hotspur។ កីឡាកររូបនោះ គឺ Jonjo Shelvey ដោយរូបគេទទួលបានកាតលឿងពីរដង ដំបូងនៅនាទី៧៨ និងកាតលឿងទី២នៅនាទី៨៣។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕