×

Premier League៖ លោក Anthony Taylor ជាអាជ្ញាកណ្ដាលជំនួបរវាង Man Utd និង Liverpool ដែលផ្សាយបន្តផ្ទាល់នៅ CTN

មន្រ្តីរៀបចំការប្រកួតសប្តាហ៍ទី៩ នៃក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២ ត្រូវបានតែងតាំងរួចរាល់ហើយ។ កំពូលអាជ្ញាកណ្ដាល លោក Anthony Taylor នឹងដឹកនាំការប្រកួតដ៏ធំប្រចាំសប្ដាហ៍ រវាងក្រុមបិសាចក្រហម Manchester United ទល់នឹង ក្រុមហង្សក្រហម Liverpool នៅកីឡដ្ឋាន Old Trafford ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង២២:៣០នាទីតទៅ។

មន្ត្រីអាជ្ញាកណ្ដាលសម្រាប់ការប្រកួតសប្ដាហ៍ទី៩៖

គូទី១៖ Arsenal ប៉ះ Aston Villa (លោក Craig Pawson)

គូទី២៖ Chelsea ប៉ះ Norwich (លោក Andy Madley)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ នាទីតទៅ

គូទី៣៖ Crystal Palace ប៉ះ Newcastle (លោក Darren England)

គូទី៤៖ Everton ប៉ះ Watford (លោក Graham Scott)

គូទី៥៖ Leeds ប៉ះ Wolves (លោក Robert Jones)

គូទី៦៖ Southampton ប៉ះ Burnley (លោក Chris Kavanagh)

គូទី៧៖ Brighton ប៉ះ Man City (លោក Kevin Friend)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២៣:៣០ នាទីតទៅ

គូទី៨៖ Brentford ប៉ះ Leicester (លោក Simon Hooper)

គូទី៩៖ West Ham ប៉ះ Tottenham Hotspur (លោក Paul Tierney)

គូទី១០៖ Manchester United ប៉ះ Liverpool (លោក Anthony Taylor)
មានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២:៣០ នាទីតទៅ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង