×

លោក Arsene Wenger អះអាងថា Mohamed Salah គឺជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក

លោក Arsene Wenger បានហៅ Mohamed Salah ថាជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក និងបានសរសើរដល់ភាពជឿជាក់ ការច្នៃប្រឌិត និងភាពវៃឆ្លាតរបស់គេ ដែលធ្វើឱ្យគេខុសប្លែកពីកីឡាករដទៃ។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងជ័យជម្នះដោយលទ្ធផល ៣-២ របស់ក្រុមហង្សក្រហម Liverpool លើក្រុម Atletico Madrid កាលពីយប់មិញ ហើយបានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រក្លិប ដែលរកបានគ្រាប់បាល់ក្នុងការប្រកួត ៩ លើកជាប់ៗគ្នា។

លោក Wenger បានធ្វើការវាយតម្លៃរបស់គាត់ចំពោះ Salah ថា នៅកីឡដ្ឋាន Wanda Metropolitano, Salah បានអភិវឌ្ឍជំនាញរបស់គាត់ ពីការលេងបាល់ទាត់តាមចិញ្ចើមផ្លូវ។

បុរសវ័យ ៧១ឆ្នាំរូបនេះនិយាយថា ប្រវត្តិរបស់ Salah បានអនុញ្ញាតឱ្យគាត់បង្កើតនូវភាពច្នៃប្រឌិត និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។ លោកថា Salah បានញាក់ដាច់ខ្សែការពារ ដោយងាយស្រួល និងរកគ្រាប់បាល់ដែលគ្មានអ្នកណាអាចធ្វើបាន។

ថ្លែងទៅកាន់សារព័ត៌មានមួយ លោក Wenger បាននិយាយថា៖ “គាត់ជាកីឡាករលំដាប់កំពូល ហើយគាត់ពិតជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ព្រោះគាត់រកគ្រាប់បាល់ដែលគ្មានអ្នកណាអាចធ្វើបាន។”

“អ្នកត្រូវតែលេងបាល់ទាត់តាមចិញ្ចើមថ្នល់ ដើម្បីអាចញាក់ដាច់កីឡាករដូចនោះក្នុងរយៈពេលដ៏ខ្លី។ គាត់ពោរពេញដោយទំនុកចិត្ត ហើយគាត់មានគំនិតច្នៃប្រឌិត។”

“សរុបមកខ្ញុំជឿជាក់ថា គាត់មានភាពវៃឆ្លាតណាស់ ព្រោះសញ្ញារបស់កីឡាករដែលតែងតែមានការអភិវឌ្ឍខ្លួន គឺភាពវៃឆ្លាតនេះឯង។”

សូមជម្រាបថា Salah បានបំបែកឯតទគ្គកម្មរបស់ Steven Gerrard ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លិប Liverpool នៅពានរង្វាន់ Champions League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង