×

Newcastle បានបណ្ដេញលោក Steve Bruce ជាផ្លូវការ!

ក្រុម Newcastle United បញ្ជាក់ថា Steve Bruce បានចាកចេញពីតំណែងជាគ្រូបង្វឹក ដោយមានការយល់ព្រមគ្នា។

គាត់បានចាកចេញបន្ទាប់ពីដឹកនាំអស់រយៈពេលជាងពីរឆ្នាំ ដោយបានដឹកនាំក្លិបឱ្យទទួលបានចំណាត់ថ្នាក់លេខ១៣ និងទី១២ នៅ Premier League និងឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup និង Carabao Cup ក្នុងអំឡុងពេលគាត់កាន់តំណែង។

ក្លិប Newcastle United បានធ្វើការថ្លែងអំណរគុណចំពោះ Steve ចំពោះការរួមចំណែករបស់គាត់និងបានជូនពរឱ្យគាត់មានអនាគតល្អផងដែរ។

លោក Graeme Jones នឹងដឹកនាំក្រុមជាបណ្តោះអាសន្ន ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ទៅកាន់ Crystal Palace ហើយនឹងមានជំនួយការលោក Steve Agnew, Stephen Clemence, Ben Dawson និង Simon Smith ។

ដំណើរការនៃការជ្រើសរើសគ្រូបង្វឹកថ្មី កំពុងដំណើរការហើយការតែងតាំងនឹងត្រូវប្រកាសនៅពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង