ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុម Club Brugge ក្នុងលទ្ធផលបច្ចេកទេស ១ទល់នឹង៥ ឈរនៅលេខពីរក្នុងពូល A តាមពីក្រោយក្រុមចាយលុយជំនាន់ថ្មី Paris Saint-Germain តែមួយពិន្ទុតែប៉ុណ្ណោះ។
ក្រុមហង្សក្រហម Liverpool មានកំណត់ត្រាដ៏ល្អប្រសើរមែនទែន ដោយឆ្លងកាត់បីប្រកួតឈ្នះទាំងបីប្រកួតមាន៩ពិន្ទុឈរនៅចំណាត់លេខ១ក្នុងតារាងពូល B។
ក្រុមបិសាចក្រហម Manchester United ឡើងមកឈរលេខ១ក្នុងតារាងពូល F ក្រោយឈ្នះក្រុម Atlanta ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង២ ដែលក្នុងនេះ Cristiano Ronaldo ជាកីឡាកររកបានគ្រាប់ជ័យជំនះ ក្រោយទទួលបានបាល់ពីកីឡាករ Luke Shaw។
ចំណែកឯក្រុមតោខៀវ Chelsea វិញបានយកឈ្នះក្រុម Malmo FF ក្នុងលទ្ធផលបច្ចេកទេស ៤ទល់នឹង០ មាន៦ពិន្ទុឈរនៅលេខ២ក្នុងតារាងពូល H តាមពីក្រោយក្រុមយក្សអ៊ីតាលី Juventus ៣ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕