ជាថ្មីម្តងទៀត Cristiano Ronaldo បានជួយសង្គ្រោះ Manchester United ក្នុងការប្រកួតពានរង្វាន់ Champions League ទល់នឹង Atalanta ខណៈខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ នៅតែបន្តបង្ហាញពីគុណភាពរបស់ខ្លួន នៅចំពោះមុខទី។
ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមការប្រកួតជាមួយនឹងលទ្ធផលដ៏អាក្រក់ នៅតង់ទី១ ដោយត្រូវបាន Atalanta នាំមុខ ០-២ នៅទឹកដី Old Trafford កាលពីយប់មិញ តាមរយៈគ្រាប់បាល់របស់កីឡាករ Mario Articleic និងការតែតបាល់បញ្ចូលទីរបស់ Merih Demiral ។
សំណាងល្អ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅ Man Utd បានកែប្រែស្ថានការណ៍នៅតង់ទី២ នៅពេលដែល Marcus Rashford រកគ្រាប់តាមពីក្រោយនៅនាទី៥៣ មុនពេល Harry Maguire បន្ថែមគ្រាប់តាមស្មើនៅនាទី៧៥ បន្ទាប់ពីទទួលបានបាល់ពី Edinson Cavani ។
ចូលដល់នាទី៨១ ការវាយបកយក៣ពិន្ទុ ធ្វើបានសម្រេចពីគ្រាប់បាល់តែតរបស់ Ronaldo ដែលបញ្ចូនដោយ Luke Shaw ។
Cristiano Ronaldo បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្របខណ្ឌ Champions League ៣ប្រកួតជាប់ៗគ្នា សម្រាប់ក្រុម Manchester United ជាលើកទី២ ដែលពីមុនគេធ្វើបាននៅខែវិច្ឆិកា ឆ្នាំ២០០៧ ហើយ Man Utd បានឆ្ពោះទៅរកការឈ្នះពានរង្វាន់ UCL នៅចុងរដូវកាល ២០០៧-២០០៨។
ជ័យជម្នះនេះ ធ្វើឱ្យក្រុមបិសាចក្រហម ឈរនៅលើកំពូលតារាងពូល F ដោយឈ្នះ ២ប្រកួតក្នុងចំណោម ៣ ប្រកួតដោយ Cristiano Ronaldo តែងតែស៊ុតបញ្ចូលទីឱ្យពួកគេក្នុងការប្រកួតទាំង ៣ នោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕