យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រូបង្វឹកក្រុម Rangers លោក Steven Gerrard និងអតីតអ្នកចាត់ការក្រុម Arsenal លោក Unai Emery មានចំណាប់អារម្មណ៍ ចង់ដឹកនាំ Newcastle United ។
ក្រុមសារិកាព្រៃ កំពុងស្វែងរកអ្នកស្នងតំណែងអចិន្ត្រៃយ៍ថ្មីពីបុរសវ័យ៦០ឆ្នាំខាងលើ ដែលបានបញ្ចប់កិច្ចសន្យារបស់គាត់ពី Newcastle ។ លោក Graeme Jones ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន។
អតីតគ្រូបង្វឹកក្រុម Roma លោក Paulo Fonseca គឺជាបេក្ខភាពលេចធ្លោម្នាក់ សម្រាប់តួនាទីនេះ។ ទោះយ៉ាងណាក៏ដោយ បញ្ជីឈ្មោះបេក្ខភាពដែលនឹងអាចដឹកនាំ Newcastle រួមមាន Gerrardដែលដឹកនាំ Rangers ឱ្យឈ្នះពានរង្វាន់លីគកំពូលប្រទេសស្កុតឡែន កាលពីរដូវកាលមុន។
ទន្ទឹមនឹងនេះ របាយការណ៍ក៏បានអះអាងផងដែរថា លោក Emery អាចនឹងចាប់អារម្មណ៍ជំនួសលោក Bruce នៅ Newcastle បន្ទាប់ពីជួយឱ្យ Villarreal ឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុន។ លោកត្រូវបានគេជឿជាក់ថា កំពុងសម្លឹងមើលឱកាសវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League បន្ទាប់ពីបរាជ័យជាមួយ Arsenal ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕