ថ្វីត្បិតតែក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះ ៣-២ វិញនៅក្នុងពានរង្វាន់ Champions League ទល់នឹងក្រុម Atalanta កាលពីយប់មិញក៏ដោយ ក៏លោក Paul Scholes អតីតកីឡាកររបស់ក្រុមបិសាចក្រហម មានអារម្មណ៍ថា លោកមិនមានការរំភើបអ្វីបន្តិចសោះឡើយ បន្ទាប់ពីជ័យជម្នះនេះ។
អតីតខ្សែបម្រើរបស់ក្រុម Man Utd រូបនេះ បាននិយាយពីទម្រង់របស់ Man Utdនៅតង់ទី១ ដែលក្រុមរបស់លោក Ole Gunnar Solskjaer ធ្វើឱ្យរបូតរហូតដល់ទៅ ពីរគ្រាប់។
ក្រោយចប់ការប្រកួតលោក Scholes បានប្រាប់ក្នុងកម្មវិធីទូរទស្សន៍មួយថា៖ “តង់ទី១ ពិតជាធ្វើឱ្យខ្ញុំព្រួយបារម្ភណាស់។”
“អ្នកទាំងអស់គ្នា នឹងនិយាយថា ខ្ញុំមិនល្អ ហើយខ្ញុំប្រហែលជាត្រូវអ្នកគាំទ្រក្រុមបិសាចក្រហមរិះគន់ខ្លាំងៗ ប៉ុន្តែនេះគ្រាន់តែជាអារម្មណ៍របស់ខ្ញុំប៉ុណ្ណោះ។”
“ខ្ញុំបានមើលការប្រកួតនោះ ហើយគិតពីជំនួបទល់នឹងក្រុម Liverpool នៅថ្ងៃអាទិត្យ ហើយបារម្ភពេលជួប Manchester City ។ នៅក្នុងតង់ទី១ ក្រុម United លេងយ៉ាងរញ៉េរញ៉ៃ និងមិនស៊ីចង្វាក់គ្នាអ្វីបន្តិចសោះ។”
“ប្រសិនបើអ្នកលេងបែបនេះទល់នឹង Liverpool ឬ Manchester City នៅ៤៥នាទីដំបូង គេច្បាស់ជាស៊ី ៣-៤ សូន្យ ជាមិនខាន។ អ្នកច្បាស់ជាចាញ់ ហើយមិនអាចវាយបកវិញបានឡើយ។
“មែនហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើល និងឃើញភាពរំជើបរំជួល ដោយឃើញពីការលេងរបស់ United ស្នាមញញឹមទាំងអស់ នៅលើផ្ទៃមុខរបស់ពួកគេ និងការវាយលុក រកគ្រាប់បាល់ ការស៊ុត ការលើកបាល់។ ប៉ុន្តែតង់ទី១ ធ្វើឱ្យខ្ញុំគាំងហើយ។”
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕