×

Premier League Preview៖ ការប្រកួតរវាងក្រុម Chelsea vs Norwich City

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវទាំងពីរ Timo Werner និង Romelu Lukaku ត្រូវអវត្តមាននៅក្នុងការប្រកួតថ្ងៃសៅរ៍នេះ បន្ទាប់ពីបានរងរបួសនៅក្នុងការប្រកួតក្របខណ្ឌ Champions League។ Kai Havertz អាចនឹងដឹកនាំក្រុមលេង ហើយនឹងដើរតួជាខ្សែប្រយុទ្ធស្នូលតែឯង។

ខណៈពេលដែលកីឡាកររបស់ Norwich City អតីតកីឡាកររបស់តោខៀវ Billy Gilmour មិនអាចប្រឈមមុខនឹងក្លិបចាស់របស់គាត់នោះឡើយ ប៉ុន្តែថ្មីៗនេះគាត់បានបាត់បង់តំណែងរបស់គាត់នៅក្នុងជម្រើស១១នាក់ដំបូងផងដែរ។ Dimitris Giannoulis ក៏បានឈ្នះតំណែងរបស់ខ្លួនឡើងវិញនៅតំបន់ការពារឆ្វេងផងដែរ ពីកីឡាករ Brandon Williams ដែលខ្ចីជើងពី Manchester United។

ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើប្រព័ន្ធលេង ៣-៤-២-១ ៖ Édouard Mendy (GK), Antonio Rüdiger (DC), Andreas Christensen (DC), Trevoh Chalobah (DC), Marcos Alonso (DML), Jorginho (MC), Mateo Kovacic (MC), Reece James (DMR), Ruben Loftus-Cheek (AMC), Mason Mount (AMC), Kai Havertz (FW)

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Norwich City ដែលអាចប្រើប្រព័ន្ធលេង ៣-៥-២ ៖ Tim Krul (GK), Ben Gibson (DC), Grant Hanley (DC), Ozan Kabak (DC), Dimitris Giannoulis (DML), Kenny McLean (MC), Mathias Normann (MC), Pierre Lees-Melou (MC), Max Aarons (DMR), Teemu Pukki (FW), Joshua Sargent (FW)

លោកគ្រូបង្វឹក Thomas Tuchel នឹងត្រូវវាយតម្លៃពីការប្រកួតដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃពុធ ដែលបានផ្តល់ឱ្យនូវការផ្លាស់ប្តូរដ៏ខ្លីជាពិសេសសម្រាប់ការប្រកួតនេះ។ Chelsea បានយកឈ្នះ Malmoe 4-0 នៅការប្រកួតពាក់កណ្តាលសប្តាហ៍ ប៉ុន្តែ Romelu Lukaku និង Timo Werner បានរងរបួសទាំងពីរនាក់។

Chelsea មិនបានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ច្រើនជាងមួយគ្រាប់ឡើយក្នុងចំណោមការប្រកួតក្នុងផ្ទះទាំងបួនលើកចុងក្រោយរបស់ពួកគេទល់នឹង Norwich City ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេនឹងនៅតែរំពឹងថានឹងទទួលបានបីពិន្ទុជាទម្លាប់ដូចកាលពីពេលមុនដូច្នឹងនោះ។

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់សរុបរួមច្រើនបំផុតរវាងក្រុមទាំងពីរគឺត្រឹមមួយគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ៖ Chelsea ១-០ Norwich City។

– Chelsea vs Norwich City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ៦:០០ល្ងាច នៅ MyTV
– Brighton vs Man City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ១១:០០យប់ នៅ MyTV
– Man Utd vs Liverpool ថ្ងៃអាទិត្យ ទី២៤ តុលា ម៉ោង ១០យប់ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង