×

កីឡាករ Premier League ជាង ៤០នាក់នឹងជាប់ភារកិច្ចនៅពានរង្វាន់ Africa Cup of Nations

ការប្រកួតពានរង្វាន់ Africa Cup Of Nations ត្រូវបានរៀបចំឡើង នៅពាក់កណ្ដាលរដូវកាល នៃក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេស ដែលធ្វើឱ្យក្លិបទាំងអស់ ប្រឈមនឹងការខកខាននៃការបង្ហាញខ្លួនរបស់កីឡាករសំខាន់ៗជាច្រើនសប្ដាហ៍។

កីឡាករ Premier League ប្រហែល ៤០នាក់ ត្រូវបានរំពឹងថា នឹងចាកចេញទៅជួយក្រុមជម្រើសជាតិរបស់ពួកគេ បន្ទាប់ពីការប្រកួតនៅថ្ងៃ Boxing Day ដែលកីឡាករខ្លះ មិនអាចត្រឡប់មកវិញរហូតដល់សប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២២។

ក្លិបនៅក្របខណ្ឌ Premier League បានជំទាស់នឹងច្បាប់ ជុំវិញកីឡាករដែលត្រូវចាកចេញ ដើម្បីតំណាងឱ្យប្រទេសរបស់ពួកគេ ប៉ុន្តែក្តីសង្ឃឹមណាមួយក្នុងការរក្សាកីឡាកររបស់ពួកគេ ហាក់ដូចជាស្ដួចស្ដើងបំផុត។

ច្បាប់របស់ FIFA បានចែងថា៖ “កីឡាករត្រូវតែត្រូវបានដោះលែង ហើយចាប់ផ្តើមធ្វើដំណើរទៅកាន់ក្រុមជម្រើសជាតិរបស់ពួកគេ មិនឱ្យយឺតជាងព្រឹកថ្ងៃចន្ទដើមសប្តាហ៍ មុនសប្តាហ៍នៃពេលការប្រកួតចាប់ផ្តើម”។

ការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិកនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩ ខែមករា និងបញ្ចប់នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។

កីឡាករអាហ្វ្រិក ដែលអាចត្រូវបានកោះហៅសម្រាប់ចូលរួមក្រុមជម្រើសជាតិរបស់ពួកគេ រួមមាន៖

Arsenal
Thomas Partey (ហ្គាណា)
Mohamed Elneny (អេហ្ស៊ីប)
Pierre Emerick Aubameyang (ហ្គាបុង)
Nicolas Pepe (កូឌីវ័រ)

Aston Villa
Mahmoud Trezeguet (អេហ្ស៊ីប)
Bertrand Traore (ប៊ឺគីណាហ្វាសូ)
Marvelous Nakamba (ហ្ស៊ីមបាវ៉េ)

Brentford
Julian Jeanvier (ហ្គីណេ)
Frank Onyeka (នីហ្សេរីយ៉ា)
Tariqe Fosu-Henry (ហ្គាណា)

Brighton
Yves Bissouma (ម៉ាលី)

Burnley
Maxwel Cornet (កូឌីវ័រ)

Chelsea
Edouard Mendy (សេណេហ្គាល់)
Hakim Ziyech (ម៉ារ៉ុក)

Crystal Palace
Cheikhou Kouyate (សេណេហ្គាល់)
Jeffrey Schlupp (ហ្គាណា)
Jordan Ayew (ហ្គាណា)
Wilfried Zaha (កូឌីវ័រ)

Everton
Jean-Philippe Gbamin (កូឌីវ័រ)
Alex Iwobi (នីហ្សេរីយ៉ា)

Leicester City
Daniel Amartey (ហ្គាណា)
Nampalys Mendy (សេណេហ្គាល់)
Wilfred Ndidi (នីហ្សេរីយ៉ា)
Kelechi Iheanacho (នីហ្សេរីយ៉ា)

Liverpool
Mohamed Salah (អេហ្ស៊ីប)
Naby Keita (ហ្គីណេ)
Sadio Mane (សេណេហ្គាល់)

Manchester City
Riyad Mahrez (អាល់ហ្សេរី)

Manchester United
Eric Bailly (កូឌីវ័រ)
Amad Diallo (កូឌីវ័រ)

Southampton
Moussa Djenepo (ម៉ាលី)
Mohammed Salisu (ហ្គាណា)

Watford
Peter Etebo (នីហ្សេរីយ៉ា)
William Troost-Ekong (នីហ្សេរីយ៉ា)
Adam Masina (ម៉ារ៉ុក)
Ismaila Sarr (សេណេហ្គាល់)
Emmanuel Dennis (នីហ្សេរីយ៉ា)

Wolves
Romain Saiss (ម៉ារ៉ុក)
Willy Boly (កូឌីវ័រ)

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង