×

Premier League Preview៖ ការប្រកួតរវាងក្រុម Brighton vs Manchester City

Adam Webster, Danny Welbeck និង Steven Alzate សុទ្ធតែជាប់មន្ទិលដោយសារតែរបួសសម្រាប់ក្រុម Brighton ខណៈពេលដែលលោកគ្រូបង្វឹក Pep Guardiola នឹងកែប្រែសមាសភាពកីឡាករ១១ដំបូងខ្លះក្រោយយកឈ្នះក្រុម Club Bruges ក្នុងលទ្ធផលបច្ចេកទេស ៥ទល់នឹង១ កាលពីយប់ថ្ងៃអង្គារ។

Ilkay Gundogan និង Gabriel Jesus ស្ថិតក្នុងចំណោមកីឡាករដែលស្ថិតក្នុងកៅអីបម្រុងនៅក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ក្របខណ្ឌ Champions League ទំនងនឹងចូលលេងក្នុងការប្រកួតក្របខណ្ឌ Premier League ចុងសប្ដាហ៍នេះវិញ។

ជាជម្រើស១១នាក់ដំបូងរបស់ក្រុម Brighton ដែលអាចប្រើប្រព័ន្ធលេង ៣-៥-២ ៖ Robert Sánchez (GK), Dan Burn (DC), Lewis Dunk (DC), Shane Duffy (DC), Marc Cucurella (DML), Adam Lallana (MC), Yves Bissouma (MC), Pascal Groß (MC), Joël Veltman (DMR), Leandro Trossard (FW), Neal Maupay (FW)

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester City ដែលអាចប្រើប្រព័ន្ធលេង ៤-៣-៣ ៖ Ederson (GK), Oleksandr Zinchenko (DL), Aymeric Laporte (DC), Rúben Dias (DC), João Cancelo (DR), Bernardo Silva (MC), Rodri (MC), Kevin De Bruyne (MC), Jack Grealish (FWL), Phil Foden (FW), Gabriel Jesus (FWR)

Brighton មិនស្គាល់ចាញ់សោះក្នុងការប្រកួតប្រាំមួយលើកចុងក្រោយរបស់ពួកគេ ហើយបានរក្សា Clean Sheet ក្នុងការប្រកួតចំនួនបួនលើកក្នុងចំណោមនោះ។ ចំណែកឯក្រុមរបស់លោក Pep Guardiola មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកចំនួន៧លើកចុងក្រោយ ចាប់តាំងពីការចាញ់ក្នុងថ្ងៃបើកឆាករបស់ពួកគេជាមួយនឹងក្រុម Tottenham ហើយបានរក្សា Clean Sheet ក្នុងចំណោមការប្រកួតចំនួនប្រាំមួយលើក។

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់សរុបរួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Brighton ០-៣ Man City ។

– Chelsea vs Norwich City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ៦:០០ល្ងាច នៅ MyTV
– Brighton vs Man City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ១១:០០យប់ នៅ MyTV
– Man Utd vs Liverpool ថ្ងៃអាទិត្យ ទី២៤ តុលា ម៉ោង ១០យប់ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង