លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបឱ្យដឹងថា Bruno Fernandes គឺជាកង្វល់មួយក្នុងចំនោមបញ្ហាកីឡាករដែលរបួសថ្មីចំនួនបីនាក់សម្រាប់ក្រុម Manchester United មុនពេលស្វាគមន៍ក្រុម Liverpool នៅថ្ងៃអាទិត្យនេះ។
Thiago បានត្រលប់មកហ្វឹកហាត់វិញហើយ ប៉ុន្តែប្រហែលជាមិនអាចវិលត្រឡប់ចូលរួមក្នុងការប្រកួតវិញបានទេ នៅមុនពេលការប្រកួតអន្ដរជាតិបន្ទាប់ ប៉ុន្តែលោកគ្រូបង្វឹក Jurgen Klopp សង្ឃឹមថានឹងមាន Curtis Jones នៅក្នុងក្រុមដែលត្រូវប្រកួតនៅថ្ងៃអាទិត្យនេះ។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Manchester United ដែលអាចប្រើប្រព័ន្ធលេង ៤-២-៣-១ ៖ David de Gea (GK), Luke Shaw (DL), Harry Maguire (DC), Victor Lindelöf (DC), Aaron Wan-Bissaka (DR), Scott McTominay (DMC), Nemanja Matic (DMC), Paul Pogba (AML), Bruno Fernandes (AMC), Mason Greenwood (AMR), Cristiano Ronaldo (FW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool ដែលអាចប្រើប្រព័ន្ធលេង ៤-៣-៣ ៖ Alisson (GK), Andrew Robertson (DL), Virgil van Dijk (DC), Joel Matip (DC), Trent Alexander-Arnold (DR), James Milner (MC), Fabinho (MC), Jordan Henderson (MC), Sadio Mané (FWL), Roberto Firmino (FW), Mohamed Salah (FWR)
ក្រុមបិសាចក្រហម Manchester United នឹងមានទំនុកចិត្តខ្ពស់បន្ទាប់ពីតាមយកឈ្នះពីក្រោយម្ដងទៀត ដោយលើកនេះយកឈ្នះ Atalanta ក្នុងលទ្ធផលបច្ចេកទេស ៣-២ បន្ទាប់ពីតាមពីក្រោយ ២-០។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានសំណួរសំខាន់ៗជុំវិញគុណភាពការលេងរបស់កីឡាករ ជាពិសេសនៅក្នុងតង់ទីមួយទល់នឹងក្រុម Atalanta ដែលមិនមានកីឡាករក្នុងក្រុមឈុតធំជាច្រើននាក់។ ក្រុមបិសាចក្រហមបានបង្កើតឱកាសល្អជាច្រើន ហើយកីឡាករយ៉ាងហោចណាស់បានបង្ហាញថាពួកគេនៅតែតស៊ូដើម្បីអ្នកគ្រប់គ្រងទូទៅរបស់ខ្លួន។
ក្រុមហង្សក្រហម Liverpool ស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់បីគ្រាប់ក្នុងការប្រកួតក្រៅដី៥លើកចុងក្រោយ ហើយ Liverpool មិនស្គាល់ចាញ់សោះក្នុង១៨ប្រកួតចុងក្រោយរបស់ពួកគេ។។ បន្ថែមពីនេះក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះទាំងការប្រកួតក្នុងតង់ទី១និងការប្រកួតពេញម៉ោងនៅក្នុងការប្រកួតក្រៅដីចំនួន៥លើកចុងក្រោយក្នុងចំណោម៧លើក។
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់សរុបរួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester United ៣-២ Liverpool។
– Chelsea vs Norwich City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ៦:០០ល្ងាច នៅ MyTV
– Brighton vs Man City ថ្ងៃសៅរ៍ ទី២៣ តុលា ម៉ោង ១១:០០យប់ នៅ MyTV
– Manchester Utd vs Liverpool ថ្ងៃអាទិត្យ ទី២៤ តុលា ម៉ោង ១០យប់ នៅ CTN
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!