×

Cristiano Ronaldo ថាអ្នកគាំទ្រ Man UTD សមនឹងទទួលបានអ្វីដែលល្អជាងនេះ បន្ទាប់ពីចាញ់ Liverpool ៥-០

Cristiano Ronaldo និយាយថា អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United សមនឹងទទួលបានលទ្ធផលល្អប្រសើរជាងអ្វីដែលពួកគេទទួលបានទល់នឹង Liverpool នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។

Man UTD បានចាញ់យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៥-០ ខណៈ Mo Salah ស៊ុតបាល់បញ្ចូលទី Hat-Trick នៅឯផ្ទះរបស់គូប្រជែងដ៏ខ្លាំងរបស់ Liverpool ខណៈដែល Naby Keita និង Diogo Jota បានស៊ុតម្នាក់១គ្រាប់នៅក្នុងតង់ទី១ ។

បន្ទាប់ពីចប់តង់ទី១ Ronaldo បានទាត់ចូលក្នុងសំណាញ់ទី ប៉ុន្តែការវាយបករបស់គេ ត្រូវបានបដិសេធដោយ VAR ជាបាល់ Offside ។ Paul Pogba ក៏ត្រូវបានបណ្តេញចេញផងដែរ ចំពោះការបើកបាតឈូសជើងដ៏គ្រោះថ្នាក់ទៅលើ Keita ។

និយាយនៅក្នុង Instagram បន្ទាប់ពីការប្រកួត Ronaldo ថា៖ “ ពេលខ្លះលទ្ធផលមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ។ ពេលខ្លះពិន្ទុមិនមែនជាពិន្ទុដែលយើងចង់បាននោះទេ។”

“ហើយនេះគឺជាកំហុសរបស់ពួកយើង តែពួកយើងប៉ុណ្ណោះ ព្រោះគ្មានអ្នកណាត្រូវស្តីបន្ទោសទេ។ អ្នកគាំទ្ររបស់យើង ពិតជាអស្ចារ្យ ក្នុងការគាំទ្រឥតឈប់ឈររបស់ពួកគេ។”

“ពួកគេសមនឹងទទួលបានប្រសើរជាងនេះ ហើយវាអាស្រ័យលើពួកយើងជាអ្នកសម្រេច។ ឥឡូវនេះដល់ពេលហើយ!”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង