×

អ្នកគាំទ្រ Barcelona ខឹង Ronald Koeman នាំគ្នាព័ទ្ធរថយន្តរបស់គាត់ ដែលចាកចេញពី Camp Nou ក្រោយចាញ់ Real Madrid

លោក Ronald Koeman បានប្រឈមនឹងការចាកចេញដ៏លំបាកពីកីឡដ្ឋាន Camp Nou ខណៈអ្នកគាំទ្រក្លិប Barcelona បាននាំគ្នាឡោមព័ទ្ធជុំវិញរថយន្តរបស់គាត់នៅច្រកចេញកីឡដ្ឋាន។

គ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះ ត្រូវបានអ្នកគាំទ្រភាគច្រើន ស្តីបន្ទោសចំពោះការចាប់ផ្តើមមិនបានល្អរបស់ក្រុម Barcelona នៅរដូវកាលនេះ ហើយបន្ទាប់ពីចាញ់ការប្រកួត El Clasico ជាលើកទី ៣ ជាប់ៗគ្នា។

អ្វី ដែល គួរ ឱ្យចាប់ អារម្មណ៍ បំផុត នោះ គឺ គ្មាន សន្តិសុខមក បំបែក ហ្វូង មនុស្សដែលឡោមព័ទ្ធរថយន្តរបស់លោក Koeman ទេ។ ក្លិប Barcelona បានថ្កោលទោសចំពោះឧបទ្ទវហេតុនេះ ដោយបន្ថែមថាខ្លួននឹងអនុវត្ត “វិធានការវិន័យ” ដើម្បីធានាថាមិនមានរឿងបែបនេះកើតឡើងម្ដងទៀតឡើយ។

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា៖ “ក្លិប FC Barcelona ថ្កោលទោសជាសាធារណៈចំពោះទង្វើដ៏ឃោរឃៅ និងមើលងាយ ដែលអ្នកចាត់ការរបស់យើងបានជួបប្រទះនៅពេលចាកចេញពីកីឡដ្ឋាន Camp Nou” ។

“ក្លិបនឹងចាត់វិធានការសន្តិសុខ និងវិន័យ ដើម្បីកុំឱ្យព្រឹត្តិការណ៍អកុសលបែបនេះកើតឡើងម្តងទៀត”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង