×

Klopp សារភាពថា លោកពិតជាបានប្រាប់កីឡាករ Liverpool ឱ្យបន្ថយការសម្រុកពេលទាត់ចូល Man Utd គ្រាប់ទី៥

លោក Jurgen Klopp អះអាងថាក្រុម Liverpool មិនបានអបអរពេកនោះទេ បន្ទាប់ពីជ័យជម្នះដ៏ធំ លើក្រុម Manchester United ក្នុងលទ្ធផល ៥-០ ។ ក្រុមហង្សក្រហម Liverpool បានដាក់សម្ពាធលើកូនក្រុមរបស់លោក Ole Gunnar Solskjaer ខណៈពួកគេ បានផ្តួលគូប្រជែងនៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយ នៅកីឡដ្ឋាន Old Trafford ។

បន្ទាប់ពីការប្រកួត លោក Klopp បាននិយាយថា ក្រុមរបស់លោក Solskjaer មិនស្ថិតក្នុងស្ថានភាពល្អបំផុតរបស់ពួកគេនៅពេលនេះទេ។

Klopp បានប្រាប់ទូរទស្សន៍មួយថា៖ “តើខ្ញុំអាចនិយាយអ្វីកើត? “អ្វីដែលយើងធ្វើចុងក្រោយគឺអស្ចារ្យ។ ការគាបសង្កត់ ដេញបាល់ និងស៊ុតបញ្ចូលទីដ៏អស្ចារ្យ។ ខ្ញុំបានប្រាប់ពួកគេ នៅពាក់កណ្តាលតង់ ដើម្បីលេងឱ្យកាន់តែប្រសើរឡើង។ យើងចាប់ផ្តើមយ៉ាងល្អដែលមិនគួរឱ្យជឿ ហើយបានសម្រុកទៀត។ យើងបានគ្រប់គ្រងការប្រកួត បន្ទាប់ពីគ្រាប់ទី៥។ វាលែងសំខាន់ហើយសម្រាប់ការទាត់បញ្ចូលទីបន្ថែមទៀត យើងគ្រាន់តែចង់ចាកចេញពីការប្រកួតនេះដោយគ្មានកីឡាករបន្ថែមទៀតរបួសតែប៉ុណ្ណោះ។”

“លទ្ធផលគឺមិនគួរឱ្យជឿ ខ្ញុំឆ្ងល់ថាតើមានរឿងបែបនេះក្នុងប្រវត្តិសាស្ត្រទេ? ហើយប្រសិនបើមិនមាន នោះវានឹងចំណាយពេលបន្តិច ដើម្បីកត់ត្រាក្នុងសៀវភៅ។ វាពិសេស ប៉ុន្តែយើងមិនអបអរពេកនោះទេ។ យើងមានការគោរពចំពោះគូប្រជែងរបស់យើង។ យើងមានសំណាងនៅគ្រាដែលក្រុម Man United មិនស្ថិតក្នុងទម្រង់ដ៏ល្អបំផុតរបស់ពួកគេ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង