×

Premier League៖ ស្ថិតិសំខាន់ៗ​របស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់​អ្នកចាំទី ភាគរយគ្រប់គ្រង​បាល់ ត្រឹម​សប្តាហ៍ទី៩

គិតត្រឹមសប្តាហ៍ទី៩ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mohamed Salah (១០គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City, និង កីឡាករ Michail Antonio (៦គ្រាប់) របស់ក្រុម West Ham United។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mateo Kovačić (៥ដង) របស់ក្រុម Chelsea និងកីឡាករ Mohamed Salah (៥ដង) របស់ក្រុម Liverpool។

ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៣.១១%), Liverpool (៦១.០០%) និង Leeds United (៥៨.៤៤%)។ ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (២៧គ្រាប់), Chelsea (២៣គ្រាប់) និង Manchester City (២០គ្រាប់)។

ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (២៣គ្រាប់), Newcastle United (២០គ្រាប់) និង Watford (១៧គ្រាប់)។ ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Brighton Hove Albion (២៣កាត), Newcastle United (២៣កាត), និង Aston Villa (១៨កាត) ។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន កីឡាករ Illan Meslier របស់ក្រុម Leeds United, កីឡាករ Kasper Schmeichel របស់ក្រុម Leicester City និងកីឡាករ Ben Foster របស់ក្រុម Watford ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង