×

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti ផ្ញើសារទៅកាន់លោក Ronald Koeman ជុំវិញការបណ្តេញចេញពីក្លិប Barcelona

លោក Carlo Ancelotti ជឿជាក់ថា លោក Ronald Koeman គួរតែបន្ដដំណើរទៅមុខដោយមនសិការច្បាស់លាស់ ព្រោះគាត់បានផ្តល់អ្វីៗគ្រប់យ៉ាងរួចហើយ បន្ទាប់ពីបុរសសញ្ជាតិហុល្លង់នេះ ត្រូវបានបណ្តេញចេញដោយក្លិប Barcelona ។

លោក Ancelotti គ្រូបង្វឹករបស់ក្លិប Real Madrid ត្រូវបានសួរអំពីការបណ្តេញលោក Koeman ដែលកើតឡើងបន្ទាប់ពីក្រុមរបស់គាត់ បានបញ្ចប់ក្នុងលទ្ធផលស្មើនៅផ្ទះ Osasuna ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើ បានរីករាយនឹងការដឹកនាំលើកទីពីររបស់គាត់នៅ Bernabeu បានទទូចថា សមភាគីរបស់គាត់ បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបានជោគជ័យ សម្រាប់ពេលវេលារបស់គាត់ជាមួយ Barcelona ហើយបាននិយាយថា ការបណ្តេញចេញពីតំណែងគឺគ្រាន់តែជា ផ្នែកមួយនៃការងារ ប៉ុណ្ណោះ។

លោក Ancelotti បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “ខ្ញុំត្រូវបានគេបណ្តេញចេញជាច្រើនដង ហើយខ្ញុំនៅតែរស់នៅទីនេះ សប្បាយរីករាយ”។

“វាជាផ្នែកមួយនៃការងារដែលត្រូវបណ្តេញចេញ ហើយអ្នកត្រូវប្រឹងប្រែងឱ្យអស់ រហូតដល់អ្នកក្លាយជាគ្រូបង្វឹក។”

“ថ្ងៃ បន្ទាប់ ពី គេ បណ្ដេញ អ្នក ចេញ ចូរ បន្ត ដំណើរមុខ ដោយ មនសិការ ច្បាស់ លាស់ ដែល ថាអ្នក បាន ផ្ដល់ឱ្យនូវអ្វីៗគ្រប់ យ៉ាងរួចទៅហើយ។”

ការចាញ់ Rayo Vallecano របស់ Barcelona មានន័យថា ពេលនេះពួកគេតាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួន ៦ ពិន្ទុក្នុងតារាង La Liga មុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Alaves ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង