Leicester City រកបានយ៉ាងហោចណាស់ ២ គ្រាប់ក្នុង ៤ ប្រកួតចុងក្រោយ ខណៈពេលដែល Arsenal មិនស្គាល់ចាញ់សោះក្នុងការប្រកួត៦លើកចុងក្រោយ។ Leicester City ត្រូវការបាល់ប៉េណាល់ទីកាត់សេចក្ដីដើម្បីយកឈ្នះ Brighton ក្នុងពានរង្វាន់ Carabao Cup ប៉ុន្តែបានបន្តការមិនស្គាល់ចាញ់របស់ពួកគេរហូតដល់ទៅ៥ប្រកួតជាប់គ្នា។
Arsenal ធ្វើបានល្អណាស់ក្នុងជ័យជម្នះ ៣-១ លើក្រុម Aston Villa កាលពីលើកមុនក្នុងក្របខណ្ឌ Premier League ហើយតាមពីក្រោយយកឈ្នះក្នុងពានរង្វាន់ Carabao Cup ដ៏ងាយស្រួលលើ Leeds នៅពាក់កណ្តាលសប្តាហ៍។
បញ្ហាធំរបស់ Leicester City គឺមិនអាចរក្សា Clean Sheet សម្រាប់៨ប្រកួតចុងក្រោយនៅ ក្នុង Premier League ។ បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏ស្វិតស្វាញសម្រាប់ក្រុមទាំងពីរ ពួកគេបានរកឃើញពន្លឺជ័យជំនះខ្លះនៅប្រកួតក្រោយមកទៀត ហើយវានឹងក្លាយជាការប្រកួតគួរឱ្យចាប់អារម្មណ៍មួយនៅថ្ងៃសៅរិ៍នេះរវាងក្រុមទាំងពីរ។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Leicester City ដែលអាចប្រើប្រព័ន្ធលេង ៣-៤-១-២ ៖ Kasper Schmeichel (GK), Çaglar Söyüncü (DC), Jonny Evans (DC), Daniel Amartey (DC), Timothy Castagne (ML), Youri Tielemans (MC), Boubakary Soumaré (MC), Ricardo Pereira (MR), James Maddison (AMC), Jamie Vardy (FW), Kelechi Iheanacho (FW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Arsenal ដែលអាចប្រើប្រព័ន្ធលេង ៤-២-៣-១ ៖ Aaron Ramsdale (GK), Nuno Tavares (DL), Gabriel Magalhães (DC), Benjamin White (DC), Takehiro Tomiyasu (DR), Albert Sambi Lokonga (DMC), Thomas Partey (DMC), Emile Smith Rowe (AML), Alexandre Lacazette (AMC), Bukayo Saka (AMR), Pierre-Emerick Aubameyang (FW)
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Leicester City ២-៣ Arsenal។
– Leicester City vs Arsenal ថ្ងៃសៅរ៍ ទី៣០ តុលា ម៉ោង ៦:០០ល្ងាច នៅ MyTV
– Newcastle vs Chelsea ថ្ងៃសៅរ៍ ទី៣០ តុលា ម៉ោង ០៨:៣០យប់ នៅ MyTV
– Tottenham vs Man Utd ថ្ងៃសៅរ៍ ទី៣០ តុលា ម៉ោង ១១:០០យប់ នៅ CTN
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!