×

Premier League៖ តើក្រុម Man United នឹងឈ្នះក្រុម Leeds United ប៉ុន្មានគ្រាប់នៅរាត្រីនេះ?

ក្រុមបិសាចក្រហម Manchester United នឹងចាប់ផ្តើមយុទ្ធនាការ Premier League ឆ្នាំ ២០២១-២២ របស់ពួកគេជាមួយនឹងការប្រកួតក្នុងដី នៅឯកីឡដ្ឋាន Old Trafford ទល់នឹងក្រុម Leeds United របស់គ្រូបង្វឹក Marcelo Bielsa នៅដើមព្រលប់ថ្ងៃសៅរ៍នេះ វេលាម៉ោង៦៖៣០នាទី ម៉ោងនៅកម្ពុជា។

បិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅពីក្រោយក្រុម Manchester City ក្នុងតារាងរដូវកាលមុន ខណៈក្រុម Leeds United ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រឹងប្រែងវិលត្រឡប់មកចំណាត់ល្អក្នុងតារាងវិញ ដោយដណ្តើមបាន៥៩ពិន្ទុ ពី៣៨ប្រកួត ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៩ ។

នេះគឺជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់ Manchester United ដែលនឹងត្រូវអវត្តមានកីឡាករសំខាន់មួយចំនួន។ រដូវកាលមុនក្រុមបិសាចក្រហមបានឈ្នះការប្រកួតក្នុងលទ្ធផលបច្ចេកទេស ៦-២ ព្រោះ Leed United បានទុកចន្លោះប្រហោងច្រើនក្នុងតំបន់ការពារ។ក្នុងឱកាសនេះយើងមិនរំពឹងថា នឹងមានការប្រកួតដែលមានចំនួនគ្រាប់បាល់ច្រើនដូចនោះទេ ប៉ុន្តែគិតថាក្រុម Manchester United នឹងឈ្នះការប្រកួត ដោយមានកីឡាករជើងថ្មី Sancho មានសក្តានុពលក្នុងការចូលលេងជាកីឡាករបម្រុង ដើម្បីបង្កើតភាពខុសគ្នាសម្រាប់ក្រុមជើងឯកអង់គ្លេស ២០សម័យកាល។-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Manchester United: De Gea (GK); Wan-Bissaka, Lindelof, Maguire, Shaw; Matic, Fred; Pogba, Fernandes, Greenwood; Martial-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Leeds United: Meslier (GK); Ayling, Koch, Cooper, Firpo; Raphinha, Dallas, Rodrigo, Phillips, Harrison; Bamfordក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករណ៍ចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង២ គ្រាប់នៅក្នុងការប្រកួតនេះ។

ចុងក្រោយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Man United ២-១ Leeds United ៕ស្ថានីយទូរទស្សន៍ MyTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង