Newcastle United បានទទួលបានលទ្ធផលបច្ចេកទេសស្មើគ្នា ១-១ ជាមួយ Crystal Palace ក្នុងការប្រកួតដំបូងរបស់ពួកគេចាប់តាំងពីការបណ្តេញចេញលោកគ្រូបង្វឹក Steve Bruce ។ លោក Graeme Jones នឹងបន្តទទួលបន្ទុកជាគ្រូបង្វឹកបណ្ដោះអាសន្ន ដោយសារ Newcastle United មិនខិតទៅជិតការតែងតាំងលោកក្នុងរយៈពេលវែងឡើយ។
ចំណែកឯក្រុមតោខៀវ Chelsea បានយកឈ្នះ Norwich ក្នុងលទ្ធផលបច្ចេកទេស ៧-0 កាលពីចុងសប្តាហ៍មុន មុនពេលតម្រូវឲ្យមានបាល់ប៉េណាល់ទីកាត់សេចក្ដីដើម្បីផ្តួលក្រុម Southampton ក្នុងពានរង្វាន់ Carabao Cup កាលពីថ្ងៃអង្គារនេះ។
ក្រុម Chelsea បានរក្សា Clean Sheet ក្នុងការប្រកួតក្រៅដីចំនួនបីក្នុងចំណោមបួនប្រកួតក្រៅដីក្នុងក្របខណ្ឌប្រកួត Premier League របស់ពួកគេនៅរដូវកាលនេះ ហើយមិនចាញ់ក្នុងការប្រកួតទាំងពីរជើងជាមួយនឹង Newcastle United កាលពីរដូវកាលមុន។
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Newcastle United ដែលអាចប្រើប្រព័ន្ធលេង ៣-៥-២ ៖ Karl Darlow (GK), Ciaran Clark (DC), Jamaal Lascelles (DC), Emil Krafth (DC), Matt Ritchie (DML), Miguel Almirón (MC), Isaac Hayden (MC), Sean Longstaff (MC), Javier Manquillo (DMR), Allan Saint-Maximin (FW), Callum Wilson (FW)
នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុម Chelsea ដែលអាចប្រើប្រព័ន្ធលេង ៣-៤-២-១ ៖ Édouard Mendy (GK), Antonio Rüdiger (DC), Thiago Silva (DC), César Azpilicueta (DC), Ben Chilwell (DML), Jorginho (MC), Mateo Kovacic (MC), Reece James (DML), Callum Hudson-Odoi (AMC), Mason Mount (AMC), Kai Havertz (FW)
ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងបីគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Newcastle United ០-៣ Chelsea។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!