×

CBS Fanzone៖ Fan របស់ Newcastle និង Man City ព្យាករលទ្ធផលសម្រាប់សប្ដាហ៍ទី១០

នៅសប្ដាហ៍នេះ ក្រុមសារិកាព្រៃ Newcastle United នឹងទទួលក្រុមភ្ញៀវ តោខៀវ Chelsea នៅកីឡដ្ឋាន St. James’ Park របស់ខ្លួន ខណៈក្រុមមេឃខៀវ Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ក្រុម Crystal Palace ។

ដូចរាល់ដង កម្មវិធី CBS Fanzone បានអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងពីរ គឺ លោក ប៉េង ឫទ្ធា អ្នកគាំទ្ររបស់ក្រុម Newcastle និងលោក ពេជ្រ វីសាល អ្នកគាំទ្ររបស់ Man City មកចូលរួមកម្មវិធី ដើម្បីពិភាក្សាជជែកពីរឿងរ៉ាវផ្សេងៗជាមួយប្រាប់ពិធីករ និងពិធីការិនីរបស់យើង ហើយពួកគាត់ បានផ្ដល់ការព្យាករលទ្ធផលសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ នៅសប្ដាហ៍នេះ។

លោក ប៉េង ឫទ្ធា បានទស្សន៍ទាយយ៉ាងមានទំនុកចិត្តថា ក្រុមរបស់លោក Newcastle នឹងអាចយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-០។

ចំណែកលោក ពេជ្រ វីសាល យល់ថា Man City នឹងបំបាក់ Crystal Palace ក្នុងលទ្ធផល ៣-០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង