×

Premier League៖ ស្ថិតិសំខាន់ៗ របស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់ របស់ អ្នកចាំទី ត្រឹម សប្តាហ៍ទី១០

គិតត្រឹមសប្តាហ៍ទី១០ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mo Salah (១០គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City, និង Sadio Mane (៦គ្រាប់ស្មើនឹង Michail Antonio របស់ West Ham) របស់ក្រុម Liverpool ។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United, កីឡាករ Mo Salah (៦ដង) របស់ក្រុម Liverpool និងកីឡាករ Mateo Kovacic (៥ដង ស្មើនឹង Gabriel Jesus របស់ Man City) របស់ក្រុម Chelsea។

ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (២៩គ្រាប់), Chelsea (២៦គ្រាប់) និង West Ham (២០គ្រាប់ ស្មើនឹង Man City)។ ក្រុមទាំងបីដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (២៥គ្រាប់), Newcastle United (២៣គ្រាប់) និង Aston Villa (១៩គ្រាប់)។

ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Newcastle United (២៦កាត), Brighton Hove Albion (២៥កាត), និង Manchester United (២៤កាត) ។ កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាល់បានល្អជាងគេរួមមាន កីឡាករ Illan Meslier របស់ក្រុម Leeds United (៣៦ដង), កីឡាករ Kasper Schmeichel របស់ក្រុម Leicester City (៣៥ដង) និងកីឡាករ Tim Krul របស់ក្រុម Norwich (៣៤ដង)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង