×

Baleba យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចក្នុងការផ្ទេរទៅកាន់បិសាចក្រហមនៅឆ្នាំក្រោយបើទោះបីជាក្លិបគ្មានកៅអីលេងនៅតំបន់អ៉ឺរ៉ុបនៅរដូវកាលក្រោយក៏ដោយ

ខ្សែបម្រើអន្តរជាតិការមេរ៉ូនវ័យ ២១ ឆ្នាំ Carlos Baleba យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេចក្នុងការផ្ទេរទៅកាន់បិសាចក្រហមនៅរដូវកាលក្រោយ បើទោះបីជារដូវកាលនេះក្លិបបរាជ័យ ចចារជាមួយ Brighton ផ្ទេរយករូបគេក៏ដោយ ។

តាមរយៈការបង្ហើបឲ្យដឹងពីលោក Fabrizio Romano បានឲ្យដឹងថា Baleba និង United បានយល់ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ទាំងកុងត្រា និងប្រាក់ពលកម្មរួចរាល់ ១០០% ជាផ្លូវការតាំងពីដើមខែសីហាកន្លងទៅ ហើយទាំងភ្នាក់ងារ និង Baleba ខ្លួនឯងបើកចំហរក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ជានិច្ចមិនថាក្លិប មាន ឬមិនមានកៅអីលេងនៅអ៉ឺរ៉ុបក្នុងរដូវកាលក្រោយក៏ដោយ ។

តាមការគ្រោងទុកថ្នាក់លើបិសាចក្រហម នឹងតាមប្រម៉ាញ់យក Baleba ជាថ្មីម្ដងទៀតនៅទីផ្សារដោះដូរកីឡាករក្នុងរដូវកាលក្រោយ ដែលរូបគេអាចនឹងជំនួសតំណែងរបស់ខ្លាចាស់ Casemiro ដែលអាចនឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង