នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្លិប Tottenham Hotspur បានប្រកាសថា លោក Nuno Espírito Santo និងគ្រូបង្វឹកជំនួយការរបស់គាត់ គឺ Ian Catro, Rui Barbosa និង Antonio Dias ត្រូវបានបញ្ឈប់ពីភារកិច្ចរបស់ពួកគេហើយ។
លោក Fabio Paratici នាយកគ្រប់គ្រងបាល់ទាត់បាននិយាយថា៖ “ខ្ញុំដឹងថា Nuno និងបុគ្គលិកគ្រូបង្វឹករបស់គាត់ចង់ជោគជ័យប៉ុណ្ណា ហើយខ្ញុំសោកស្តាយដែលយើងត្រូវធ្វើការសម្រេចចិត្តនេះ។”
“Nuno គឺជាសុភាពបុរសពិត ហើយនឹងស្វាគមន៍នៅទីនេះជានិច្ច។ យើងគួរអរគុណគាត់ និងបុគ្គលិករបស់គាត់ហើយជូនពរពួកគេឱ្យមាន សុខភាពល្អទៅថ្ងៃអនាគត។”
Spurs មិនទាន់ប្រកាសពីគ្រូបង្វឹកបណ្ដោះអាសន្ន ដែលត្រូវមកជំនួសលោក Nuno នៅឡើយទេ។ ក្លិបនឹងប្រកាសនៅពេលក្រោយទៀត៕