×

លោក Antonio Conte ត្រៀមផ្ដល់ឱកាសឱ្យខ្សែបម្រើ Dele Alli

លោក Antonio Conte បានសរសើរ Dele Alli ថាជាកីឡាករដែលមានសក្ដានុពលដ៏អស្ចារ្យ ហើយបានសន្យាថា នឹងផ្ដល់ឱកាសឱ្យគេបានលេងក្នុងជម្រើស១១នាក់ដំបូងឱ្យ Tottenham Hotspur ប្រសិនបើគេបង្ហាញថា គេសក្តិសមនឹងទទួលបានឱកាសនេះ។

ខ្សែបម្រើជនជាតិអង់គ្លេសនេះ បានបង្ហាញខ្លួនបានតិចណាស់សម្រាប់ក្រុមមាន់ខ្នាយមាស នាពេលកន្លងទៅមិនថាក្រោមការដឹកនាំរបស់លោក Jose ឬលោក Nuno Espirito Santo នោះទេ ដោយឱកាសចូលលេងរបស់គេកាន់តែខើចមុនពេល អ្នកចាត់ការជនជាតិព័រទុយហ្គាល់ ត្រូវបានបញ្ចប់តំណែង។

លោក Conte បាននិយាយថា លោកចាំយ៉ាងច្បាស់នៅពេលដែលយើងលេងតទល់ជាមួយ Tottenham កាលពីអតីតកាល ជាពិសេសការប្រកួតមួយដែលយើងបរាជ័យ បន្ទាប់ពីឈ្នះ១៣ប្រកួតជាប់គ្នា ហើយ Dele រកបានពីរគ្រាប់។

ប៉ុន្ដែនេះគ្រាន់តែជាអតីតកាលប៉ុណ្ណោះ។ ពេលនេះ វាជាបច្ចុប្បន្នកាល ហើយច្បាស់ណាស់ Dele គឺជាកីឡាករដែលមានសក្ដានុពលដ៏អស្ចារ្យ។ គេមានកាយសម្បទាខ្លាំង និងល្អប្រសើរ។

លោកនឹងផ្ដល់ឱកាសដល់គេដើម្បីបង្ហាញពីទេពកោសល្យ។ ក្នុងពេលដំណាលគ្នានេះ នៅពេលដែលលោកជ្រើសរើសជម្រើស១១នាក់ ។ ហើយលោកនិយាយបែបនេះមិនសំដៅលើតែ Dele Alli នោះទេ គឺសម្រាប់កីឡាករទាំងអស់គ្នា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង