×

Antonio Conte ថាលោកនឹងដើរចេញក្នុងលក្ខខណ្ឌមួយ ក្រោយ Spurs បន្តចាញ់យប់មិញ

លោក Antonio Conte បានលើកឡើងថា គាត់ប្រហែលជាមិនមែនជាអ្នកដែលសក្តិសមក្នុងការគ្រប់គ្រងក្រុម Tottenham Hotspur នោះទេ ក្រោយពីក្រុមរបស់គាត់ រងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Burnley ១-០ យប់មិញ។

Spurs បានចាញ់ជាលើកទី៤ ក្នុងការប្រកួតក្របខណ្ឌ Premier League ចំនួន៥លើកចុងក្រោយ។ ការតែតបាល់បញ្ចូលទីនៅនាទីទី៧១ របស់កីឡាករ Ben Mee ផ្ដល់ជ័យជម្នះឱ្យ Burnley ងើបចេញពីតំបន់កាត់ចោល ដែលចាញ់ក្រុមលេខ១៧ Newcastle តែ ២ពិន្ទុប៉ុណ្ណោះ តែសល់១ប្រកួតទៀតក្នុងដៃ។

លោក Conte បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ក្រោយចប់ការប្រកួត និងបានដើរតម្រង់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមកទីនេះដើម្បីជួយក្លិប ហើយប្រសិនបើបញ្ហាមកពីគ្រូបង្វឹក ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ នោះគ្មានបញ្ហាទេ”។

Conte ដឹកនាំបាន ២២ប្រកួត បន្ទាប់ពីអតីតគ្រូបង្វឹក Juventus, Chelsea និង Inter Milan រូបនេះ ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោក Nuno Espirito Santo កាលពីខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានស្នើថា គាត់មិនសប្បាយចិត្តនឹងស្ថានភាពនៅ Tottenham នោះទេ។

Spurs ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ និងខ្វះ ៧ពិន្ទុពីក្រុមលេខ៤ ហើយអនាគតរបស់លោក Conte ឥឡូវនេះមិនទាន់ប្រាកដប្រជាឡើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង