×

លោក Antonio Conte យល់ព្រមមកដឹកនាំ Tottenham Hotspur ជំនួសលោក Nuno Espirito Santo

មានការរាយការណ៍ថា លោក Antonio Conte បានយល់ព្រមមកដឹកនាំក្លិប Tottenham Hotspur ជំនួស Nuno Espirito Santo ដែលទើបនឹងត្រូវបានបញ្ចប់តំណែង។

បុរសជនជាតិអ៊ីតាលី ដែលជាអតីតគ្រូបង្វឹក Inter Milan មានបទពិសោធដឹកនាំក្លិបធំៗក្រាស់ក្រែលណាស់ ទើបត្រូវលោក Daniel Levy ដែលជាប្រធានក្លិប Spurs ចាប់អារម្មណ៍។ តាមពិតទៅ មុនពេលបានតែងតាំងលោក Nuno គឺ ក្លិប Tottenham Hotspur ធ្លាប់ទាក់ទងទៅលោក Conte ម្ដងរួចមកហើយតែមិនជោគជ័យ។

សម្រាប់ការចរចារវាងភាគទាំងពីរ បានមកដល់ដំណាក់កាលចុងក្រោយហើយ ដោយលោក Conte បានយល់ព្រមចុះកុងត្រាដឹកនាំដល់ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់ការចរចារួចមក ហើយការចុះកុងត្រា នឹងធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកានេះ
Manchester United ឯណោះវិញលេចឮថា ចាប់អារម្មណ៍ចង់បាន Conte មកដឹកនាំប៉ុន្តែមិនធ្លាប់ដាក់សំណើចូលខ្លួនពិភាក្សានោះទេ។

គួរបញ្ជាក់ថា លោក Antonio Conte ធ្លាក់ដឹកនាំក្លិបធំៗដូចជា Juventus, Chelsea និង Inter Milan ដោយលោក ធ្លាប់បានឈ្នះពានរង្វាន់នានាជាច្រើនផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង