×

Premier League ៖ តើក្រុម Tottenham Hotspur និងក្រុម Manchester City នឹងចែកពិន្ទុគ្នានៅរាត្រីថ្ងៃអាទិត្យឬយ៉ាងណា?

កីឡាដ្ឋាន Tottenham Hotspur នឹងរៀបចំការប្រកួតដ៏ទាក់ទាញមួយនៅយប់ថ្ងៃអាទិត្យ វេលាម៉ោង២២៖៣០ ម៉ោងនៅកម្ពុជា ខណៈដែលក្រុមម្ចាស់ជើងឯក Manchester City នឹងធ្វើដំណើរទៅជួបក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League។

Manchester City នឹងសម្លឹងរកការការពារពានរង្វាន់ Premier League ដែលពួកគេបានដណ្តើមយកមកវិញកាលពីរដូវកាលមុន ខណៈដែលក្រុម Spurs នឹងមានបំណងចង់ខិតទៅជិតក្រុមកំពូលទាំងបួននៅរដូវកាល ២០២១-២០២២ ដោយបានបញ្ចប់ការខកចិត្ត ត្រឹមលេខ៧ក្នុងតារាងក្នុងក្របខ័ណ្ឌកំពូលកាលពីរដូវកាលមុន។វាតែងតែពិបាកក្នុងការដឹងច្បាស់ពីអ្វីដែលត្រូវរំពឹងនៅចុងសប្តាហ៍បើកយុទ្ធនាការថ្មីនេះ ហើយវានឹងមិនមានការភ្ញាក់ផ្អើលទេដែលឃើញជ័យជម្នះក្នុងផ្ទះ ឈ្នះក្រៅដីឬលទ្ធផលស្មើគ្នានៅឯកីឡដ្ឋាន Tottenham Hotspur។ ក្រុម Man City គឺជាក្រុមដែលត្រូវបានចាត់ទុកជាក្រុមខ្លាំងនៅ Premier League ប៉ុន្តែកីឡាករក្រុមរបស់ Tottenham នៅតែពោរពេញដោយគុណភាព ហើយយើងអាចឃើញលទ្ធផលស្មើគ្នាជាមួយចំនួនគ្រាប់តិចប៉ុណ្ណោះ។

-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម ៖ Lloris (GK); Tanganga; Sanchez, Dier, Reguilon; Lo Celso, Hojbjerg; Lucas, Dele, Bergwijn; Son-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Manchester City: Ederson (GK); Walker, Stones, Dias, Cancelo; Gundogan, Rodri, Fernandinho; Mahrez, Torres, Grealishក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករណ៍ចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង១ គ្រាប់នៅក្នុងការប្រកួតនេះ។

ចុងក្រោយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Tottenham Hotspur ១-១ Manchester City៕ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង