×

Newcastle United ចង់បានលោក Unai Emery មកជាអ្នកចាត់ការថ្មីរបស់ខ្លួន

អតីតអ្នកចាត់ការ Arsenal ដែលបច្ចុប្បន្នជាអ្នកចាត់ការក្លិប Villarreal លោក Unai Emery ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកជាបេក្ខជនឈានមុខគេដែលក្លិប Newcastle ចង់បានមកធ្វើជាអ្នកចាត់ការថ្មី ក្រោយលោក Steve Bruce ត្រូវបានបញ្ចប់តួនាទី។

បើតាមប្រភពដដែលនេះ Newcastle ចង់បានលោកមកដឹកនាំមុនប្រកួតតទល់នឹង Brighton នៅថ្ងៃអាទិត្យខាងមុខតែម្ដង។ ទោះយ៉ាងណា លោក Emery នៅជាប់កុងត្រាជាមួយ Villarreal ដល់ឆ្នាំ២០២៣ឯណោះ។ មួយវិញទៀត លោកក៏បានលើកឡើងថា លោកមិនបានដឹងពីរឿងដែល Newcastle ចង់បានលោកទៅដឹកនាំដែរ។

លោក Unai Emery ត្រូវចាត់ទុកជាអ្នកចាត់ការលេចធ្លោក្នុងពានរង្វាន់ Europa League។ ជាក់ស្តែង លោកបានជួយ Villarreal ឈ្នះពានកំពូលទី២អឺរ៉ុបនេះកាលពីរដូវកាលមុន ហើយលោកក៏ធ្លាប់ជួយក្រុម Sevilla ឈ្នះ Europa League ៣រដូវកាលជាប់គ្នាដែរ។ លោកធ្លាប់ដឹកនាំ Arsenal ពីពាក់កណ្តាលឆ្នាំ ២០១៨ ដល់ ចុងឆ្នាំ ២០១៩ មុនពេលត្រូវបណ្តេញចេញ ពេល Arsenal ទទួលលទ្ធផលមិនល្អប្រសើរគឺធ្លាក់ដល់ចំណាត់ថ្នាក់លេខ៨ក្នុងតារាងពិន្ទុ ហើយលោក Mikel Arteta ក៏ទទួលតំណែងបន្តនៅ Arsenal ខណៈ លោក Unai Emery ក៏បន្តមកដឹកនាំ Villarreal មកទល់ពេលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង