
ខ្សែបម្រើតម្លៃខ្លួន ១០០ លានផោនរបស់ក្រុមអធិរាជស Real Madrid គឺ Jude Bellingham ត្រូវបានប្រធានក្លិបលោក Florentino Perez ហៅទៅណែនាំជាមួយមិត្តរួមក្រុម ៤ រូបផ្សេងទៀតដើម្បីកែសម្រួលឥរិយាបទរបស់ពួកគេមុនការប្រកួតទល់នឹង Benfica យប់មិញ ។
ប្រភពពី Cadena SER របស់អេស្ប៉ាញបានឲ្យដឹងថាលោក Perez បានកោះហៅឲ្យ Bellingham ធ្វើការកែសម្រួលឥរិយាបទរបស់ខ្លួនទាំងនៅលើទីលាន និងក្រៅទីលានជាបន្ទាន់ ក្រោយទទួលបានការផ្ដល់ដំណឹងពីអ្នកចាត់ការបច្ចុប្បន្នលោក Alvaro Arbeloa ចំពោះឥរិយាបទរបស់ពួកគេ ខណៈកីឡាករ ៤ នាក់ផ្សេងទៀតដូចជា Arda Guler, Franco Mastantuono, Fede Valverde និង Eduardo Camavinga ក៏សុទ្ធសឹងតែត្រូវចូលប្រជុំ ១ ទល់នឹង ១ ជាមួយប្រធានក្លិបវ័យ ៧៨ ឆ្នាំខាងលើដូចគ្នា ។
ចំពោះស្ថានភាពអ្នកទាំង ៤ គឺបានរិះគន់ពីតំបន់ដែលខ្លួនលេងនៅពេលបច្ចុប្បន្នចំពោះការដាក់ពីអ្នកចាត់ការ ដោយលោក Perez បញ្ជាក់ច្បាស់ៗថាមិនអាចយកអារម្មណ៍របស់ពួកគេមកលាយឡំជាមួយស្ថានភាពនៃការចង់បានរបស់ក្រុមបានឡើយ ៕