×

ចប់ UCL វគ្គចែកពូលយប់មិញក្រុម អង់គ្លេស ៥ ក្នុងចំណោម ៦ ក្រសោបបានកៅអីតំបន់ Top 8

យុទ្ធនាការណ៍នៃការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពន្ទុវិលជុំសប្ដាហ៍ទី ៨ ដែលជាសប្ដាហ៍ចុងក្រោយយប់មិញបានបញ្ចប់ទៅមានរឿងភ្ញាក់ផ្អើលជាច្រើន ខណៈក្រុមមកពី អង់គ្លេស ៥ ក្នុងចំណោម ៦ ទទួលបានកៅអីលេងនៅវគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ។

Arsenal ជាក្រុមដំបូងគេដែលបញ្ជប់ពូលដោយមាន ២៤ ពិន្ទុពេញពីការឈ្នះ ៨ ក្នុងចំណោម ៨ ប្រកួតរបស់ពួកគេ ខណៈ Liverpool & Spurs ឈរនៅលេខរៀងទី ៣ & ៤ ខណៈ Chelsea នៅលេខរៀងទី ៦ និង Man City នៅលេខរៀងទី ៨ សុទ្ធសឹងតែបានកក់កៅអីទៅកាន់ជុំបន្ទាប់ដូចគ្នា ខណៈ Newcastle ស្ថិតនៅលេខរៀងទី ១២ ត្រូវលេងវគ្គ Play Offs ដើម្បីដណ្ដើមកៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ ។

លើសពីនេះក្រុមធំៗដែលជាម្ចាស់ជើងឯកមកពីលីគរៀងៗខ្លួនដូចជា Real Madrid, Inter Milan និង Jeventus គឺសុទ្ធសឹងតែត្រូវលេងនៅវគ្គ Play Offs ដូចៗគ្នា ហើយអ្វីដែលកាន់តែមិនគួរឲ្យជឿគឺម្ចាស់ជើងឯកលីគ អ៊ីតាលី រដូវកាលមុន Napoli ត្រូវធ្លាក់ចេញត្រឹមវគ្គវិលជុំនេះ ក្រោយស្ថិតនៅលេខរៀងទី ៣០ ឈ្នះតែ ២ លើកប៉ុណ្ណោះក្នុងចំណោម ៨ ប្រកួត ខណៈអ្នកចាំទី Trubin របស់ Benfica បំបែកកំណត់ត្រាជាអ្នកចាំទីទាត់បញ្ចូលទីដំបូងគេនៅ Champions League រដូវកាលនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង