×

Jamie Carragher ថាការសម្រេចចិត្តចាកចេញពី United នៅរដូវកាលនេះទាំងខ្លួនកំពុងឡើងជើងជាការសម្រេចចិត្តដ៏ល្អបំផុតមួយ

អតីតខ្សែបម្រើហង្សក្រហម Liverpool លោក Jamie Carragher ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡារបស់ Sky Sport បានលើកឡើងថាការសម្រេចចិត្តចាកចេញពី Old Trafford នៅរដូវកាលនេះជាការសម្រេចចិត្តដ៏ល្អបំផុតមួយសម្រាប់ Casemiro ។

ក្រោយការប្រកួតដែល United យកឈ្នះ Fulham ៣-២ ហើយ Casemiro រកបាន ១ គ្រាប់, Carragher បានលើកឡើងដូច្នេះថា ៖ « ខ្ញុំគិតថាអ្វីដែល Casemiro កំពុងធ្វើនៅ Manchester United នឹងក្លាយជាការចងចាំដ៏ល្អមួយនៅពេលដែលគេចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ព្រោះ Casemiro បានធ្វើស្ទើរតែគ្រប់ការរំពឹងទុកពីការចុះហត្ថលេខាមកកាន់ទីនេះ ។ Casemiro ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាការពិតណាស់ ហើយរដូវកាលចុងក្រោយរបស់គេកំពុងឡើងដល់កម្រិតកំពូលមួយនៃអាជីពរបស់គេជាថ្មីម្ដងទៀត ហើយនៅថ្ងៃដែលគេដើរចេញគេប្រាកដជាត្រូវបានចងចាំថាជាវិរៈបុរសមួយរូបរបស់ក្លិបជាមិនខាន ។ »

គួររំលឹកថា Casemiro បានផ្ទេរមកកាន់ Old Trafford នាឆ្នាំ ២០២២ កន្លងទៅលើតម្លៃខ្លួនជាង ៦០ លានផោន + ads on ជាង ១០ លានផោនបន្ថែមទៀត ខណៈការចាកចេញរបស់គេគឺបណ្ដាលមកពីការចចារកម្រិតប្រាក់ពលកម្មមិនត្រូវគ្នា ឯម្យ៉ាងទៀត Casemiro ក៏យល់ថាខ្លួនគួរតែដល់ពេលដើម្បីទទួលយកបទពិសោធន៍ថ្មីនៅក្រៅតំបន់អ៉ឺរ៉ុបម្ដងហើយ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង