
ភ្លើងគុប Olympic បានធ្វើដំណើរទៅកាន់តំបន់ Lombardy កាលពីថ្ងៃអាទិត្យម្សិលមិញ រួមទាំងដំណើរទស្សនកិច្ចទៅកាន់បឹង Como នៅពេលដែលការប្រកួតកីឡាអូឡាំពិក Milano-Cortina Winter Games ឆ្នាំ 2026 នេះកាន់តែខិតជិតចូលមកដល់។
ភ្លើងគុបត្រូវបានដឹកតាមទូកឆ្លងកាត់តំបន់ទេសចរណ៍ដែលមានទស្សនីយភាពមាត់បឹងដ៏ស្រស់ស្អាតដូចជាតំបន់ Bellagio, តំបន់ Varenna និង តំបន់ Menaggio មុនពេលអតីតម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ 1988 គឺកីឡាករ Piero Poli បានបន្តភ្លើងគុបនៅបឹង Lecco ជាទីចំណតចុងក្រោយសម្រាប់ការដង្ហែរភ្លើងគុបនៅថ្ងៃអាទិត្យម្សិលមិញ ។
ក្នុងចំណោមអ្នកកាន់ភ្លើងគុបដ៏គួរឱ្យកត់សម្គាល់ ក៏មានកីឡាការិនីជិះស្គីល្បឿនលឿន Arianna Fontana ដែលបានឈ្នះមេដាយអូឡាំពិកចំនួន 11 គ្រឿងនៅក្នុងអាជីពរបស់នាង រួមទាំងមេដាយមាសចំនួន 2 គ្រឿង និងជាម្ចាស់មេដាយប្រាក់ក្នុងការចែវទូកប្រណាំងនៅឯព្រឹត្តិការណ៍កីឡាប៉ារីសឆ្នាំ 2024 ផងដែរ ។
គួរបញ្ជាក់ថា ភ្លើងគុបបានដុតនិងដង្ហែរចេញពីទីក្រុងរ៉ូមកាលពីខែមុន គឺជាបេសកកម្មកម្រិតពិភពលោកសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនៃប្រកួតកីឡាអូឡាំពិក ដែលត្រូវរធ្វើដំណើរចម្ងាយ 12,000 គីឡូម៉ែត្រ (7,450 ម៉ាយ) ដែលនឹងត្រូវបញ្ចប់នៅកីឡដ្ឋាន San Siro នៃទីក្រុង Milan នៅត្រឹមថ្ងៃទី 6 ខែកុម្ភៈខាងមុខនេះ ។
ការបញ្ជូនភ្លើងគុបបន្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតភាពរំភើបនៅទូទាំងពិភពលោកមុនពេលការប្រកួតចូលមកដល់ ហើយការប្រកួតនោះទៀតសោតនឹងប្រព្រឹត្តទៅនៅទីតាំងផ្សេងៗគ្នាក្នុងនោះមានទាំងទីក្រុង Milan និងរមណីយដ្ឋាន Alpine Cortina d’Ampezzo ដែលជាទីតាំងដ៏សំខាន់ផងដែរ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW166401022026RP1%3A5