×

Raphael Varane ខ្សែការពារ Manchester United អវត្តមានមួយខែ ដោយសាររបួសសរសៃពួរ

កីឡាករ Raphael Varane នឹងអវត្តមានរយៈពេលប្រហែលមួយខែ បន្ទាប់ពីខ្សែការពារ Manchester United បានរងរបួសសរសៃពួរ ពេលប៉ះ Atalanta។

កីឡាករអន្តរជាតិបារាំងនេះ ទើបតែបានត្រឡប់ពីរបួសកាលពីពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះ នឹងខកខានការប្រកួត Premier League របស់ Man Utd ទល់នឹង Manchester City នៅកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

ការ អវត្តមាន រយៈពេល១ខែ នឹងធ្វើឱ្យ Varane មិនមាននៅក្នុងការប្រកួតពីរប្រកួតបន្ទាប់របស់ Man Utd ក្រោយការសម្រាកអន្តរជាតិ គឺទល់នឹង Watford និង Villarreal ។

គេក៏ទំនងជានឹងខកខានការធ្វើដំណើរទៅសួរសុខទុក្ខក្រុម Chelsea នៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយនិងការប្រកួតក្នុងផ្ទះ ជាមួយ Arsenal នៅថ្ងៃទី២ ខែធ្នូ។

Varane បានចូលរួមជាមួយ Man Utd ពី Real Madrid ហើយបានបង្ហាញខ្លួនចំនួន ៩ លើកមកទល់ពេលនេះ ក្នុងរដូវកាលនេះ ដែលក្នុងនោះពួកគេបានរបូតគ្រាប់បាល់ចំនួន ៩គ្រាប់។ ក្នុងការប្រកួត ៦លើក ដែល Varane មិនបានបង្ហាញខ្លួន Man Utd បានរបូតគ្រាប់បាល់ ១៤គ្រាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង