លោក Unai Emery បានបដិសេធឱកាសក្លាយជាអ្នកចាត់ការ Newcastle United ហើយនឹងបន្តនៅជាមួយក្លិបអេស្ប៉ាញ Villarreal តទៅទៀត។
អតីតគ្រូបង្វឹក Arsenal និង PSG បានបញ្ជាក់ថា រូបលោកត្រូវបានក្លិបនៅ Premier League ទាក់ទង ដើម្បីជំនួសកន្លែង Steve Bruce។ Newcastle សង្ឃឹមថាអាចនឹងយកបុរសសញ្ជាតិអេស្ប៉ាញនៅចុងសប្តាហ៍នេះ ប៉ុន្តែលោក Emery បានបដិសេធដោយថា លោកស្រឡាញ់ការដឹកនាំក្លិបក្នុងស្រុកដែលជាផ្ទះរបស់លោក។
លោក Unai Emery បានឱ្យដឹងបែបនេះថា លោកពិតជារីករាយដែលទទួលបានឱកាសពី Newcastle ប៉ុន្តែខ្ញុំចង់ដឹកនាំនៅក្លិប Villarreal ជាបន្តវិញ។ ទីនេះជាផ្ទះរបស់គាត់ ហើយលោកនៅតែមានចិត្តស្ម័គ្រស្មោះជាមួយ ក្លិប Villarreal និង កីឡាករ១០០ភាគរយ ហើយនឹងរួមគ្នាបន្តទៅរកភាពល្អប្រសើរ។
តាមពិតទៅ លោក Emery វ័យ ៥០ ឆ្នាំក៏ចាប់អារម្មណ៍ក្នុងការដឹកនាំ Newcastle បន្ទាប់ពីការកាន់កាប់ ៣០៥ លានផោនដែលគាំទ្រដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលបានធ្វើឱ្យពួកគេក្លាយជាក្លិបដែលមានជាងគេបំផុតក្នុងពិភពបាល់ទាត់។
ប៉ុន្តែនៅពេលលោកជួបជាមួយម្ចាស់ក្លិប Villarreal ដែលជាគ្រួសារ Roig ពួកគេបានព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅ។ កីឡាកររបស់ក្លិបក៏ធ្វើដូចគ្នាដែរ ហើយគ្រួសាររបស់គាត់ ក៏បានប្រាប់គាត់ថា វាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការផ្លាស់ទៅកីឡដ្ឋាន St James’ Park នោះទេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕