×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ត្រឹមសប្តាហ៍ទី១១

គិតត្រឹមសប្តាហ៍ទី១០ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mo Salah (១០គ្រាប់) របស់ក្រុម Liverpool, កីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City, កីឡាករ Michail Antonio (៦គ្រាប់) របស់ West Ham ស្មើនឹងកីឡាករ Sadio Mane (៦គ្រាប់) របស់ Liverpool ។

កំពូលកីឡាករទាំងបី ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United (ស្មើនឹង Mo Salah (៧ដង), កីឡាករ Mateo Covacic (៥ដង) របស់ក្រុម Chelsea (ស្មើនឹង Gabriel Jesus) និងកីឡាករ Alexander-Arnold (៤ដង) របស់ក្រុម Liverpool (ស្មើនឹង Abdoulaye Doucoure និង Jarrod Bowen)។

ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៣១គ្រាប់), Chelsea (២៧គ្រាប់) និង West Ham (២៣គ្រាប់)។ ក្រុមទាំងបី ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (២៦គ្រាប់), Newcastle United (២៤គ្រាប់) និង Aston Villa (២០គ្រាប់)។

ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Newcastle United (៣០កាត), Brighton Hove Albion (២៨កាត), និង Burnley (២៦កាត ស្មើនឹង Watford) ។ កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Tim Krul របស់ក្រុម Norwich (៤០ដង), កីឡាករ Kasper Schmeichel របស់ក្រុម Leicester City (៣៩ដង) និងកីឡាករ Illan Meslier របស់ក្រុម Leeds United (៣៨ដង)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង