គិតត្រឹមសប្តាហ៍ទី១២ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំងបី រួមមានកីឡាករ Mo Salah (១១គ្រាប់) របស់ក្រុម Liverpool, កីឡាករ Sadio Mane (៧គ្រាប់) របស់ Liverpool ស្មើនឹងកីឡាករ Jamie Vardy (៧គ្រាប់) របស់ក្រុម Leicester City និងកីឡាករ Michail Antonio (គ្រាប់) របស់ក្រុម West Ham ។
កំពូលកីឡាករទាំងបី ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Paul Pogba (៧ដង) របស់ក្រុម Manchester United (ស្មើនឹង Mo Salah), កីឡាករ Alexander-Arnold (៤ដង) របស់ក្រុម Liverpool និងកីឡាករ Mateo Covacic (៥ដង) របស់ក្រុម Chelsea (ស្មើនឹង Gabriel Jesus និង Emmanuel Bonaventure)។
ក្រុមទាំងបីដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៣៥គ្រាប់), Chelsea (៣០គ្រាប់) និង Man City (២៥គ្រាប់)។ ក្រុមទាំងបី ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (២៧គ្រាប់ ស្មើនឹង Newcastle United), Manchester United (២១គ្រាប់ ស្មើនឹង Leicester City) និង Aston Villa (២០គ្រាប់ ស្មើនឹង Watford, Leeds ព្រមទាំង Burnley)។
ក្រុមទាំងបីដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Newcastle United (៣២កាត), Brighton Hove Albion (៣១កាត), និង Burnley (២៨កាត ស្មើនឹង Watford, Leeds ព្រមទាំង Aston Villa)។ កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Tim Krul របស់ក្រុម Norwich (៤៤ដង), កីឡាករ Kasper Schmeichel របស់ក្រុម Leicester City (៤៣ដង) និងកីឡាករ Illan Meslier របស់ក្រុម Leeds United (៤០ដង)៕