×

Chelsea គ្រោងបញ្ចប់កិច្ចសន្យាខ្ចីជើងខ្សែបម្រើ Saul Niguez មុនពេលកំណត់

អ្វីៗហាក់មិនអាចដំណើរការទៅបានល្អនោះឡើយ សម្រាប់កីឡាករ Saul Niguez នៅទីក្រុងឡុងដ៍ ហើយវាហាក់ដូចជាពេលវេលារបស់គេ នៅក្លិបតោខៀវ Chelsea ប្រហែលជាជិតអស់ទៅវិញផងដែរ ដោយសារតែក្លិប កំពុងពិចារណាលុបចោលកិច្ចសន្យាខ្ចីជើងរបស់កីឡាករអេស្ប៉ាញរូបនេះ នៅទីផ្សារខាងមករាខាងមុខ។

ពិតណាស់ ខ្សែបម្រើរូបនេះ ទើបតែបានចូលលេងត្រឹម ២៣៩ នាទីប៉ុណ្ណោះ ក្នុងចំណោម ៥ ប្រកួតរបស់ខ្លួន ចាប់តាំងពីបានមកដល់កីឡដ្ឋាន Stamford Bridge ពីក្រុម Atletico Madrid អំឡុងទីផ្សាររដូវក្តៅកន្លងទៅ។ មិនតែប៉ុណ្ណោះ មានតែអ្នកចាំទីដៃទី ៣ Marcus Bettinelli ទេ ដែលបានចូលលេងតិចជា Saul សម្រាប់ក្រុម Chelsea ក្នុងឆ្នាំរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ផ្នែកមួយនៃកិច្ចសន្យាខ្ចីជើង របស់ក្លិប Atletico Madrid នឹងមិនមានរួមបញ្ចូលចំពោះលក្ខខណ្ឌនាំយកខ្សែបម្រើវ័យ ២៦ ត្រលប់ទៅវិញនោះទេ ដែលនេះមានន័យថា Chelsea ចាំបាច់ត្រូវស្វែងរកក្លិបផ្សេងទៀត ដើម្បីលក់ Saul បើសិនចង់បញ្ចប់កិច្ចសន្យារបស់គេ នៅដើមឆ្នាំ២០២២ ខាងមុខនោះ។

សូមបញ្ជាក់ផងដែរថា ការចាកចេញរបស់ Saul បានជួយក្លិប At Madrid ដើម្បីមានលទ្ធភាពនាំយកខ្សែប្រយុទ្ធ Antoine Griezmann ពី Barca ដូច្នេះការត្រឡប់មកវិញរបស់ Saul នឹងមិនមែនជាអ្វីដែលពួកគេចង់បានធ្វើនោះឡើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង